(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,013
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារអាមេរិក ពីការនាំចេញអង្ករក្នុងឆមាសទី១ ឆ្នាំ២០២០

  • VOY News
  • សោរ៍ , ០៤ , កក្កដា , ២០២០ - ១០:៣១
  • ព័ត៌មានជាតិ
  • Comments

កម្ពុជា សម្រេចបានការនាំចេញអង្ករក្នុងបរិមាណ ៣៩៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើនជាង៤១% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការនាំចេញបានត្រឹមតែ ២៨១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួន ។ 

សហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងថា  ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ សម្រាប់ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណ ៥១ ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេសម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦% ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និងប្រទេសអូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។ 

ចំពោះប្រភេទអង្ករសម្រាប់ការនាំចេញរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ  មានអង្ករក្រអូប ចំនួន ៧៧% ដែលមានបរិមាណ ៣០៦ ៧៨៦តោន កើនឡើង ៣៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ដោយឡែកចំពោះអង្ករស និងអង្ករផ្សេងៗ មានចំណែកប្រមាណ ២៣% នៃការនាំចេញសរុប ដែលចំនួននៃចំណែកនេះ គឺមានកំណើនជិត ៨០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយមូលហេតុតម្រូវការខ្ពស់លើអង្ករប្រភេទនេះ ក្នុងកាលៈទេសៈការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះជាប្រភេទអង្ករដែលមានតម្លៃធូរថ្លៃ។

សហព័ន្ធស្រូវអង្ករកម្ពុជា បន្ថែមទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប មានរហូតដល់ ១៣ ៥៦៦តោន ស្មើនឹង ៣៣% នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ហើយប្រទេសចិនបាននាំចូលអង្ករកម្ពុជា ប្រមាណជាង ១១ ១២៤តោន ស្មើនឹង ២៧% នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា ហើយអាស៊ាន និងទីផ្សារគោលដៅផ្សេងៗទៀតមានចំនួន ៤០%  ក្នុងបរិមាណ ១៦ ៨៧៣តោន។

សម្រាប់តម្លៃអង្ករនាំចេញ គិតត្រឹមកំពង់ផែ អង្ករក្រអូបប្រណីត មានតម្លៃជាមធ្យម ៩០០ដុល្លារអាមេរិក និងប្រភេទក្រអូបធម្មតា មានតម្លៃជាមធ្យម ៧៦០ដុល្លារអាមេរិក ហើយអង្ករស ប្រភេទបាយទន់ មានតម្លៃជាមធ្យម ៥២០ដុល្លារអាមេរិក។ សរុបជារួមមក ចំណូលដែលទទួលបានពីការនាំចេញអង្ករកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានទឹកប្រាក់សរុបប្រមាណ ២៣.៧លានដុល្លារអាមេរិក ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,013
ស្តាប់អនឡាញ