លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផលរបស់ប្រជាកសិករនៅខេត្តតាកែវ
នៅព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋ ផងដែរ ។
គួរកត់សម្គាល់ថា វិស័យកសិកម្ម គឺជាវិស័យសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជម្រុញវិស័យកសិកម្ម នៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។
នៅក្នុងនោះ ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!