(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,305,031
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤

  • VOY News
  • អង្គារ , ២១ , កក្កដា , ២០២០ - ១០:០៤
  • ព័ត៌មានជាតិ
  • Comments

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមក្នុងពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤  ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  លោកស្រី Nadia Ottiger នាយករងកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)  ផងដែរ ។

ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ SDC បានបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលស្វីស ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា រួមទាំងវិជ្ជាជីវៈទេសចរណ៍ សម្រាប់បណ្តុះបណ្តាលនៅខេត្តគោលដៅដែលមានគម្រោងចំនួនប្រាំរួមមាន ៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ ។

កម្មវិធីអភិវឌ្ឍជំនាញ ជំហ៊ានទី២ នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាប ក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូល ។

ជាមួយគ្នានេះ សម្រាប់ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤ ក្រសួងទេសចរណ៍ នឹងដឹកនាំការងារលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍លើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា ដល់យុវជន និងយុវជនារី ក្នុងខេត្តគោលដៅចំនួនរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលក្នុងនោះ នឹងផ្តល់នូវវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈពិតប្រាកដយល់យុវជន បង្កើតការចាប់យកឱកាសការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ។

គម្រោងនេះ នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅអេកូទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,305,031
ស្តាប់អនឡាញ