លោក ស ខេង ៖ ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែរាជរដ្ឋាភិបាលបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍ បានល្អប្រសើរជាងមុន
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ បើទោះបីជាការការរិះគន់ ពីមជ្ឍដ្ឋានមួយចំនួន យ៉ាងណាក្ដី ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍ បានល្អប្រសើរជាងមុន។
ការថ្លែងអះអាងរបស់លោក ស ខេង បែបនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្នុងឳកាសដែលលោកបានចូលរួមដឹកនាំកិច្ចប្រជុំ ស្ដីពី ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាទីស្ដីការក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ ។
ក្នុងឳកាសនោះ លោករដ្ឋមន្ត្រី ស ខេង បានថ្លែងថា បើប្រៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាអាចគ្រប់គ្រងបញ្ហាជនបរទេស និងបញ្ហាជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!