(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,305,036
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង

  • VOY News
  • អង្គារ , ២១ , កក្កដា , ២០២០ - ១២:១២
  • ព័ត៌មានជាតិ
  • Comments

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ។

ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងនៅក្នុងឳកាសដែលលលោកបានអញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ 

ជាមួយនឹងការប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១៣០គ្រួសារ ដែលក្នុង១គ្រួសារទទួលបានម៉ាស៊ីននេះមួយគ្រឿង ផងដែរ ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាបានផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលំទូលាយ ទៅជាកាអភិវឌ្ឍបែបស៊ីជម្រៅ ដែលជាការធ្វើស្រែចម្ការ នាពេលបច្ចុប្បន្ននេះ គឺបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ដែលងាយស្រួលជាងកាលពីមុន ។

នៅក្នុងឳកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ ផងដែរ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,305,036
ស្តាប់អនឡាញ