ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានដាក់អោយដំណើរការប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី ២៤ កក្កដា
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានដាក់អោយដំណើរការប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង ចំនួន ៤ កន្លែងហើយ ក្នុងនោះរួមមាន ៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ មានចំនួន ២កន្លែង នៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង និងស្ពានអាកាសថ្មើរជើង នៅតំបន់ផ្សារដើមគរនេះ ១កន្លែង ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!