២៤ម៉ោងក្រោយប្រធានព្រឹទ្ធសភាទទួលមរណៈភាព អនុប្រធានចូលកាន់ដំណែងជាប្រធានជំនួស
បេក្ខជនមេដឹកនាំព្រឹទ្ធសភាថ្មី បានរកឃើញហើយនៅពេលនេះ គឺលោកលោក សាយ ឈុំ ត្រូវ បាន មាជិកព្រឹទ្ធសភា បោះឆ្នោតគាំទ្រ អោយធ្វើជាប្រធានព្រឹទ្ធសភាបន្តពីលោក ជា ស៊ីម និងលោក នៃ ប៉េណា ធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភា បន្តពីលោក សាយ ឈុំ ។ ចំណែកឯអនុប្រធានទី២នៃព្រឹទ្ធសភា គឺនៅដដែល។
ការបោះឆ្នោតនោះ លោក សាយ ឈុំ ទទួលបាន សំឡេងឆ្នោតគាំទ្រ ៥២ លើ ៥២ សំឡេង។ ចំណែក លោក នៃ ប៉េណា ទទួលបានសំឡេងគាំទ្រ ៥១ លើ ៥២ សំឡេង។
ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនថ្មីដឹកនាំព្រឹទ្ធសភានៅរសៀលថ្ងៃទី៩មិថុនានេះ ធ្វើឡើងបន្ទាប់ពីលោកជាស៊ីម ប្រធាព្រឹទ្ធសភាទទួលមរណៈភាពក្នុងជន្មាយុ៨៣ឆ្នាំ កាលពីរសៀលថ្ងៃម្សិលមិញ។
ជាការកត់សំគាល់ ប្រហែល២៤ម៉ោងប៉ុណ្ណោះ ក្រោយពេលប្រធានព្រឹទ្ធសភាចាស់ លោកជាស៊ីម ទទួលមរណៈភាព អនុប្រធានទី១ក៏បានក្លាយជាប្រធានថ្មីជំនួសវិញ។
ដោយ៖វិទ្យុសំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!