(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,776,611
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍កំសាន្តក្នុងថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃខាងមុខនេះ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍សុវត្ថិភាព

  • VOY News
  • អង្គារ , ២៨ , កក្កដា , ២០២០ - ១៥:១១
  • ព័ត៌មានជាតិ
  • Comments

រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងអំពីគម្រោងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃសងឈប់សំរាក នាពេលខាងមុខ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាសបង្ហាញឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ។

អាជ្ញាធរខេត្តសៀមរាប បានអោយដឹងថា  នាថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ខាងមុខ ដែលជាថ្ងៃសងឈប់សម្រាកនោះ អាជ្ញាធរខេត្ត ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍កំសាន្ត ដើម្បីបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព ដែលគម្រោងទាំងនោះ រួមមាន ៖ ដំណើរកំសាន្តព្រៃធម្មជាតិក្រៅពីប្រាសាទ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗច្រើនទៀត ផងដែរ ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះ ដែលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាបបានប្រើប្រាស់អំឡុងពេលនោះ ជាឱកាសនៃរៀបចំត្រៀមលក្ខណសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។ 

លោកអភិបាលខេត្ត  បានបន្ថែមថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្បតផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជម្រុញឲ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកផង និងជាឱកាសបង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ផងដែរ ។

លោកអភិបាលខេត្ត ក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប នឹងទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និងធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ទៀតផង ៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,776,611
ស្តាប់អនឡាញ