(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,124
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងបរិស្ថាន អបអរសាទរទិវាឧទ្យានុរក្សពិភពលោក

  • VOY News
  • សុក្រ , ៣១ , កក្កដា , ២០២០ - ១០:៥៤
  • ព័ត៌មានជាតិ
  • Comments

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ លោក នេត ភ័ក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងសារអបអរសាទរ ខួបលើកទី ១៣ នៃទិវា ឧទ្យានុរក្សាពិភពលោក ( ៣១ កក្កដា ២០០៧-៣១ កក្កដា ២០២០ ) ។ 

លោក នេត ភ័ក្ត្រា បានរំលឹកថា ទិវា​ឧទ្យានុរក្សពិភពលោកនេះ  បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ​ ២០០៧ ដោយកំណត់​យក​ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់​ឆ្នាំ ។  ក្នុងនោះ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធ​ឧទ្យានុរក្ស​អន្តរជាតិ​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧ ផងដែរ ។

សម្រាប់ប្រទេសកម្ពុជា លោក នេត ភ័ក្ត្រា បានអោយដឹងថា ក្រសួងបរិស្ថាន​ បានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍មូលដ្ឋាន សាធារណជន និងស្ថាប័នឯកជន នានាយ៉ាងច្រើន ។ 

អ្នកនាំពាក្យរួបនេះ បានបន្តថា ការប្រារព្ធទិវា​ឧទ្យានុរក្សពិភពលោកនេះឡើង  ក្នុងគោលបំណង ៖

- ផ្តល់គុណតម្លៃ និងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និង​បូជា​ជីវិត ដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ

- ​លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធាន​ធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។

- ជំរុញ និងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,124
ស្តាប់អនឡាញ