(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,627
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

រាជរដ្ឋាភិបាលពង្រីកតំបន់ការពារធម្មជាតិបាន ៦៦ លើផ្ទៃដី ៧,២លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស

  • VOY News
  • សោរ៍ , ០១ , សីហា , ២០២០ - ១០:៣៥
  • ព័ត៌មានជាតិ
  • Comments

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការធ្វើកំណែទម្រង់មុខងារអភិរក្ស និងមុខងារអភិវឌ្ឍន៍  រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកតំបន់ការពារធម្មជាតិ រហូតមកទល់ពេលនេះ មានចំនួន ៦៦ មានផ្ទៃដីសរុបទំហំ ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស ។

ការលើកឡើងរបស់លោក សៅ សុភាព បែបនេះ ធ្វើឡើងក្នុងពិធីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ»  កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នាខេត្តសៀមរាប ។

ក្នុងឳកាសនោះ លោក សៅ សុភាព បានបថ្លែងថា នេះគឺជាវេទិកាលើក ទី ១០ ក្រោមប្រធានបទ៖ « ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ» ដែលធ្វើឡើង ក្នុងគោលបំណង ៖

  • ពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងធនធានធម្មជាតិ បញ្ហាប្រឈម និងតម្រូវការនានា ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព ពិសេស គឺបញ្ហាគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។
  • ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។                                                                                                                       
  • ពង្រីកសក្តានុពល និងការរៀបចំផលិតផលទេសចរណ៍នៅតាមសហគមន៍ ពិសេសការលើកកម្ពស់ការរៀបចំម្ហូបអាហារនៅមូលដ្ឋានឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារ ។                                                           
  • បង្កើនភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួលខុសត្រូវ ។                                                                                                         
  • ពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិ  ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,627
ស្តាប់អនឡាញ