(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,004
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អភិបាលរងខេត្ត ៖ ខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣,៦៨៨ ហិកតា

  • VOY News
  • សោរ៍ , ០១ , សីហា , ២០២០ - ១០:៥១
  • ព័ត៌មានជាតិ
  • Comments

អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុបុ្បន្ន ខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣,៦៨៨ ហិកតា ។

លោកអភិបាលរងខេត្តសៀមរាប បញ្ជាក់បែបនេះ នៅក្នុងពិធីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ»  កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តសៀមរាប ។

លោក ង៉ាន់ ចំរើន  បានថ្លែងអោយដឹងថា តំបន់ការពារធម្មជាតិទាំង ៨ កន្លែងនោះ រួមមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានផ្ទៃដីទំហំ ៣៧,៣៧៣ហិកតា , តំបន់ការពារទេសភាពអង្គរ មានផ្ទៃដីទំហំ ១០,៨០០ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប មានផ្ទៃដីទំហំ ៤,៨៧១ ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដីទំហំ ៣៧,៤៦៩ហិកតា , ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានផ្ទៃដីទំហំ ៤២,៩០៣ហិកតា , ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីទំហំ ១៧,៥៦៩ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មានផ្ទៃដីទំហំ ៧៧,៧០៣ហិកតា  និងតំបន់ស្នូលបឹងទន្លេឆ្មារ (តំបន់រ៉ាមសារ ) មានផ្ទៃដីទំហំ ៥០,០០ហិកតា ។ 

លោកអភិបាលរងខេត្តរូបនេះ បានបន្តអោយដឹងទៀតថា ក្រៅពីតំបន់ការពារធម្មជាតិនេះ  ខេត្តសៀមរាប ក៏មានសហគមន៍តំបន់ការពារធម្មជាតិសរុបទាំងអស់ចំនួន ១០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៥៣សហគមន៍ និងសហគមន៍នេសាទ ២៣សហគមន៍ ដែលស្ថិតនៅក្នុង និងនៅក្បែរតំបន់ការពារធម្មជាតិទាំង៨ ។

លោកអភិបាលរងខេត្ត លើកឡើងថា  ទាំងនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីសក្តានុពលធនធានធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្តសៀមរាប ។  

សួមជម្រាបជូនថា នាពេលបច្ចុប្បន្ន  រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកតំបន់ការពារធម្មជាតិ ចំនួន ៦៦ មានផ្ទៃដីសរុបទំហំ ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីទូទាំងប្រទេស ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,004
ស្តាប់អនឡាញ