(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,148,482
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ផែនទីព្រំដែន កម្ពុជា-វៀតណាម សម័យទំនើប បានមកដល់កម្ពុជាហើយ

  • VOY News
  • ច័ន្ទ , ០៣ , សីហា , ២០២០ - ១០:៥០
  • ព័ត៌មានជាតិ
  • Comments

កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ កម្ពុជា-វៀតណាម បានជួបពិភាក្សាការងារ និងប្រគល់ ទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ  ខេត្តតៃនិញ វៀតណាម ។  

ក្នុងការជួបពិភាក្សា និងប្រគល់ ទទួលផែនទីនេះ ភាគីកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង  ប្រធានគណកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងភាគីវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកវៀតណាម ។ 

នៅក្នុងនោះ ក្រោយការត្រួតពិនិត្យផ្ទៀងផ្ទាត់ ពីសំណាក់លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា  និងលោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាម រួចមក ភាគីទាំងពីរ  បានឯកភាពទទួលយកសៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម ។ ក្នុងនោះភាសាខ្មែរ-វៀតណាម ចំនួន ២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរ ចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ ។ 

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា  ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផលខណ្ឌសីមា និងការបោះបង្គោលព្រំដែន ប្រមាណជា ៨៤% ដែល ប្រទេសទាំងពីសម្រេចបាន។

លោកស្រី កុយ ពិសី បានបន្តថា ផែនទីនេះ ក៏ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ពីខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅលើដីជាក់ស្តែង បានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ ដែលមានតែខ្សែព្រំដែន មិនមានអ្វីច្រើនជាងនេះ នោះទេ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,148,482
ស្តាប់អនឡាញ