(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,148,508
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • VOY News
  • ច័ន្ទ , ០៣ , សីហា , ២០២០ - ១១:០៨
  • ព័ត៌មានជាតិ
  • Comments

សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានរៀបវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្ដីក្រសួងមហាផ្ទៃ ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នាយក និងនាយករង នៃសាលាជាតិរដ្ឋបាល សិក្ខាកាមដែលជាប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ១២៧រូប មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។ 

ក្នុងឳកាសនោះ លោក ឡេង វី បានវាយតម្លៃខ្ពស់ដល់កិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ដូចជាថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមការងារនាយកដ្ឋានបណ្ដុះបណ្ដាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នេះ។

លោករដ្ឋលេខាធិការ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ និងជាកាតព្វកិច្ចរបស់ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនសមត្ថភាព និងការទទួលខុសត្រូវក្នុងការអនុវត្តកំណែទម្រង់តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិនេះ នៅតាមមូលដ្ឋានក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចងចាំនូវនិយមន័យ និងខ្លឹមសារ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅក្នុងបរិកាលនៃការអនុវត្តនយោបាយកំណែទម្រង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋលេខាធិការ បានបន្តថា នយោបាយកំណែនេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ ហើយមានលក្ខណៈស្មុគស្មាញ និងជាបញ្ហាសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ ក៏ដូចជាទាមទារឲ្យមានការខិតខំប្រឹងប្រែងអនុវត្ត ដែលហេតុដូចនេះហើយទើបលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងអប់រំនេះ។

ក្នុងនោះដែរ លោក ឡេង វី  ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថា ក្នុងនាមក្រុមប្រឹក្សារដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចាត់ចែងកិច្ចការចាំបាច់នានានៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត និងជម្រុញឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងបំពេញមុខងារ ភារកិច្ចរបស់ខ្លួនឲ្យបានស្របតាមច្បាប់ នីតិវិធីផ្សេងៗ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,148,508
ស្តាប់អនឡាញ