(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,148,449
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

កម្ពុជា​-អូស្រ្តាលី ​បន្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន

  • VOY News
  • ពុធ , ០៥ , សីហា , ២០២០ - ១០:០០
  • ព័ត៌មានជាតិ
  • Comments

ស្ថាប័នប្រឆាំងគ្រឿងញៀន របស់ប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ​បន្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ​និងបណ្តុះបណ្តាលធនធានមនុស្ស ។

ការប្ដេជ្ញារបស់ប្រទេសទាំងពីរនេះ បានធ្វើឡើង នាថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ២០២០​ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្នុងឳកាសដែលលោក មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលជួបពិភាក្សាការងារ​ លោក អាន់តូនី​ ម៉ាខ្វៃ​ (Anthony maguire) តំណាងនគរបាលសហព័ន្ធអូស្រ្តាលី ​AFP​ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​ ។

ក្នុងឱកាសនោះ​ លោក​ មាស​ វិរិទ្ធ​ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ និងប្រជាជនអូស្រ្តាលី​ ដែលបានចូលរួមសហប្រតិបត្តិលេីការងារបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន​ ។

លោក មាស​ វិរិទ្ធ​ ក៏បានជម្រាបជូនភាគីអូស្ត្រាលី អំពីភាពជោគជ័យជាបន្តបន្ទាប់នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់កម្ពុជា ដែលមិនមែនជាសង្រ្គាមប្រឆាំងគ្រឿងញៀន តែជាការប្រមូលផ្តុំនូវកំលាំងសរុបធ្វេីការដោះស្រាយបញ្ហាគ្រឿងញៀន ដែលរាល់​ការបង្រ្កាបបទល្មេីសគ្រឿងញៀនត្រូវអនុវត្តស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ ។

លោក មាស វិរឹទ្ធ បន្តថា សម្រាប់ជនប្រេីប្រាស់គ្រឿងញៀន ត្រូវបានចាត់ទុកជាជនរងគ្រោះត្រូវបានលេីកទឹកចិត្តឱ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលេីសហគមន៍នៅតាមមន្ទីរពេទ្យជាតិ​ មន្ទីរពេទ្យ​បង្អែក​ និងមណ្ឌលសុខភាព​ដែលក្រសួងសុខាភិបាលបានបំពាក់សេវាព្យាបាលដោយឥតគិតថ្លៃចំនួន ៤៥០កន្លែង​ ។

លោកអគ្គលេខាធិការរូបនេះ ក៏បានស្នេីសុំឱ្យភាគីអូស្រ្តាលី បន្តជួយដល់កម្ពុជាលេីការងារកិច្ចសហប្រតិបត្តិការដែលមានពេលកន្លងមកបន្ថែមទៀត ។

ជាការឆ្លេីយតប​ លោក​ អាន់តូនី​ ម៉ាខ្វៃ​ តំណាងនគបាលសហព័ន្ធអូស្រ្តាលីAFP អមស្ថានទូត​អូស្រ្តាលី​ប្រចាំកម្ពុជា​ បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបាន​ ហេីយនឹងបន្តជួយដល់កម្ពុជាលេីការងារបណ្តុះបណ្តាលធនធានមនុស្សជំនាញស៊េីបអង្កេត​ ចារកម្ម​ និងការវិភាគព័ត៌មាន និងបន្តការគាំទ្រសកម្មភាពការិយាល័យទំនាក់ទំនងព្រំដែន​ BLO និងពិសោធ​ន៍​គ្រឿងញៀន ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,148,449
ស្តាប់អនឡាញ