រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍
រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ។
សិក្ខាសាលានេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានរបស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ។
ការរៀបចំអោយមានសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍នេះ ដើម្បីឱ្យមានជនបង្គោលសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គម ក្នុងការបម្រើសេវាទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។
ក្នុងឳកាសនោះដែរ លោកអភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីសិក្ខាសាលានេះ លោកសង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលជាជនបង្គោលទាំងអស់នឹងយកចំណេះជំនាញ និងពិសោធន៍ទាំងនេះទៅអនុវត្ត និងបម្រើសេវាទេសចរណ៍ឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ក្តី តែជំងឺនេះ គឺជាការនាំចូល ហើយក៏មិនទាន់មានករណីស្លាប់ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!