(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,856,255
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ចក្ខុវិស័យ​ ៩ចំណុច​របស់លោក​ ស​ ថេត​ ក្នុងតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ

  • VOY News
  • ពុធ , ១២ , សីហា , ២០២០ - ០៩:២១
  • ព័ត៌មានជាតិ
  • Comments

លោក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញនូវចក្ខុវិស័យ​ ៩ចំណុច​របស់លោក ក្នុងនាមលោកជា​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ 

ចក្ខុវិស័យ​ ៩ចំណុច​របស់លោក ស ថេត ដែលត្រូវបានដាក់ចេញនេះ រួមមាន ៖ 

១.​ ពង្រឹងមន្ត្រីទាំងអស់គោរពឲ្យបានល្អនូវបទបញ្ជា​ និង​ វិន័យកងកម្លាំងនគរបាលជាតិ​ ត្រូវមានសីលធម៌ល្អ​ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ​ និងកាត់សក់ខ្លីជានិច្ច

២.​ ពង្រឹងការហ្វឹកហាត់​ និងការបណ្តុះបណ្តាលជំនាញជាប្រចាំដល់មន្ត្រីដេីម្បីស្របតាមការរីកចម្រេីន​ និងងាយស្រួលយកទៅអនុវត្តការងារប្រចាំថ្ងៃឲ្យបានកាន់តែល្អ​ប្រសេីរ

៣.​ រៀបចំសាងសង់អគារស្នងការថ្មី​ ប្រកបដោយគុណភាពខ្ពស់​ បំពាក់ដោយបច្ចេកទេសទំនេីប​ សម្រាប់មន្ត្រីទាំងអស់ងាយស្រួលក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ជាមួយនិងអនាម័យ​ស្អាត​ និងបរិស្ថានល្អ​

៤.​ រៀបចំកាត់សម្លៀកបំពាក់ដល់កងកម្លាំងដេីម្បីស្លៀកពាក់ឲ្យបានស្អាតស្រុះគ្នា​ និងជាគំរូដ៏ល្អសម្រាប់នគរបាលជាតិ​

៥.​ បំពាក់សម្ភារ:​ និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់កងកម្លាំងដេីម្បីងាយស្រួលក្នុងការបម្រេីប្រជាពលដ្ឋ​ ធានាការពារឲ្យបានសុខសុវត្ថិភាពជូនប្រជាលរដ្ឋ​ ជាពិសេសផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ​

៦.​ រៀបចំសាងសង់អគារស្នាក់នៅ​ និងអាហារដ្ឋាន​ សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្លាំងអន្តរាគមន៍ក្នុងការប្រចាំការ​ ២៤ម៉លេី២៤ម៉​ និងរៀបចំសាងសង់ឃ្លាំងថ្មីដែលមានលក្ខណ:ស្តង់ដា​ សម្រាប់ដាក់សម្ភារ:​ផ្សេងៗ​ ធានាឲ្យបានការប្រេីប្រាស់បានយូរអង្វែង​

៧.​ រៀបចំសាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនេីប​ ប្រកបដោយគុណភាពខ្ពស់​ និងបំពាក់ដោយបច្ចេកវិទ្យាទំនេីប​ និង

ត្រៀមជាប្រចាំ​ និងឲ្យបានគ្រប់គ្រាន់នូវគ្រឿងឧបភោគ​ បរិភោគ​ គ្រប់ប្រភេទ​ នៅក្នុងឃ្លាំងសម្រាប់កងកម្លាំង​

៨.​ បំពាក់នៅមធ្យោបាយល្អៗ​ ថ្មីៗ​ ដេីម្បីងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ច​ និងចុះប្រតិបត្តិការការងារ

៩.​ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទទាំងអស់ដែលមានជំងឺ​ ជួបគ្រោះថ្នាក់ចរាចរណ៍​ និងជួបបញ្ហាផ្សេងៗ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,856,255
ស្តាប់អនឡាញ