(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ០២ ខែ មិថុនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,187,823
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាថ្ងៃទី ២៥ សីហា នេះ

  • VOY News
  • ច័ន្ទ , ២៤ , សីហា , ២០២០ - ០៩:៥៤
  • ព័ត៌មានជាតិ
  • Comments

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងរៀបចំកិច្ចប្រជុំប្រចាំឆមាសទី ៤ ក្រោមអធិបតីភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ។ 

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើក និងទស្សនទាននៃការរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុ្ងងការងាររយៈពេល២៨ ខែកន្លងទៅ ។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ក៏នឹងបង្ហាញនូវចក្ខុវិស័យនៃការរំពឹងទុកលើការវិវត្តជាវិជ្ជមាននៃការកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ។ 

ជាមួយគ្នានេះ បណ្ដាប្រធានប្រតិភូគណបក្ស ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏នឹងបង្ហាញនូវទស្សនទានជាធាតុចូលបន្ថែម អំពីបរិបទសង្គមបច្ចុប្បន្ន ដោយផ្អែកលើតម្រុយភស្តុតាង តាមរយៈបេសកកម្មការងាររបស់ប្រតិភូគណបក្សនីមួយៗ ។ 

ក្រោយបញ្ចប់កិច្ចប្រជុំ ក៏នឹងមានសន្និសីទសារព័ត៌មានដោយលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងដែរ ៕  

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,187,823
ស្តាប់អនឡាញ