(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,152
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្នុងរយៈពេលឈប់សម្រាក ៥ថ្ងៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ១២ម៉ឺននាក់

  • VOY News
  • ច័ន្ទ , ២៤ , សីហា , ២០២០ - ១០:៣១
  • ព័ត៌មានជាតិ
  • Comments

ក្នុងឱកាសឈប់សម្រាកសងថ្ងៃ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល ៥ថ្ងៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជិត ១២ម៉ឺននាក់ ។ 

យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអោយដឹងថា ក្នុងរយៈពេលឈប់សម្រាកចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧ -២១ ខែ សីហា ឆ្នាំ ២០២០ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ មានសរុបប្រមាណ ១១៦,៥២៩ នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ១១១,៦៥១នាក់ ស្មើនឹង៩៥,៤៤%  និងភ្ញៀវអន្តរជាតិប្រមាណ ៤,៨៧៨នាក់ ស្មើនឹង៤,៣៦%។ 

នៅក្នុងនោះដែរ ភ្ញៀវទេសចរ ចូលតាមព្រលានយន្តហោះចំនួន ៣ជើង មានភ្ញៀវសរុប ២៩១នាក់ ជាភ្ញៀវអន្តរជាតិ ដែលភាគច្រើនជាជនជាតិ ចិន។  

មន្ទីរទេសចរណ៍ខេត្ត បានអោយដឹងទៀតថា  ភ្ញៀវទេសចរបានទៅកម្សាន្ដតាមបណ្តាកោះនានា សរុបប្រមាណ ៣,៧៥២នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ២,៧១០នាក់ ស្មើនឹង៧២,២៣%  និងភ្ញៀវអន្តរជាតិប្រមាណ ១,០៤២នាក់ ស្មើនឹង២៧,៧៧% ។ 

សម្រាប់ភ្ញៀវដែលទៅកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត មានភ្ញៀវសរុប ២២,១៤៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ២១,០៧៣នាក់ ស្មើនឹង៩៥,១៥% និង ភ្ញៀវអន្តរជាតិ ១,០៧៣នាក់ ស្មើនឹង៤,៨៥% ។ រីឯ ភ្ញៀវដែលកម្សាន្តនៅតាមបណ្តាឆ្នេរនានាសរុប ៨៨,៧១០នាក់ ក្នុងនោះ ភ្ញៀវជាតិ ៨៦,៩២៧នាក់ ស្មើនឹង៩៧,៩៩% និង ភ្ញៀអន្តរជាតិ ១,៧៨៣នាក់ ស្មើនឹង២,០១% ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,152
ស្តាប់អនឡាញ