(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,029
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

សិក្ខាកាមយោធាកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិលេីកទី៦ នៅសហព័ន្ធរុស្ស៊ី

  • VOY News
  • ច័ន្ទ , ២៤ , សីហា , ២០២០ - ១២:១៧
  • ព័ត៌មានជាតិ
  • Comments

ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្ហាញនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ក្នុងកម្មវិធីពិព័រណ៍យោធា និងការប្រកួតកីឡាយោធាអន្តរជាតិលើកទី ៦ ឆ្នាំ ២០២០ ។

ក្នុងនាមព្រះរាជាណាចក្រកម្ពុជា សិក្ខាកាមយោធាកម្ពុជាចំនួន ៧ រូប ដែលកំពុងសិក្សានៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពពិសេសឆ័ត្រយោង ទីក្រុង រ៉ាហ្សាន់ ( Ryazan ) ប្រទេសរុស្ស៊ី  បានចូលរូមក្នុងព្រឹត្តិការណ៍បើកកីឡាអន្តរជាតិ លេីកទី ៦ ឆ្នាំ ២០២០ ដែលមានការចូលរួមចំនួន ១០ប្រទេសលេីសកលលោក ។  

សិក្ខាកាមយោធារបស់កម្ពុជាទាំង ៧រូប  ដែលចូលរួមប្រកួតកីឡាយោធាអន្តរជាតិ​ លើកទី ៦ ឆ្នាំ ២០២០ នេះ រួមមាន ៖  ១.នាយចំណង់​ ថ្លៃ​ សំរិទ្ធ​ ជាប្រធានក្រុម  ២. នាយចំណង់ ច័ន្ទ​ សុវណ្ណតារា ៣. នាយចំណង់​ ខឹម​ សុខខុម ៤. នាយចំណង់​ មាស​ ឡាអុល ៥. នាយចំណង់​ អា​ វិចិត្ត ៦.នាយចំណង់​ រុំ​ សារ៉ាត និង ៧. នាយចំណង់​ រឿន​ សុថុន ។ 

ក្នុងព្រឹត្តិការណ៍នេះ មាន ៤ វិញ្ញាសារប្រកួត ដោយវិញ្ញាសារ​ទី១ ៖ លោតឆ័ត្រ​ កំពស់៦០០ម៉ែត​ + លីឆ័ត្ររត់ ១គ.ម​ +​ រត់១០​ គ.ម​(រត់កាម៉ង់ដូ​ លេីខ្លួនមានសម្ភារចាប់ពី ៨គីឡូ​ក្រាម​ឡេីង ) , វិញ្ញាសារ​ទី២ ៖  រត់១០គ.ម+រត់៥០០ម​ បីដង​ បាញ់បីកាយវិការ​ (ដេក​ អង្គុយ​ ឈរ)​ ក្នុងមួយកាយវិការ​បាញ់៥គ្រាប់ , វិញ្ញាសារ​ទី៣ ៖  រត់រកចំណុចទីតាំងលេីផែនទី​ (រយ:ពេលបីម៉ោង)​ , វិញ្ញាសារ​ទី៤ ៖ រត់៤គ.ម​+រត់កាត់ឧបសគ្គ​+រត់បន្ត៥០០ម​ បាញ់មួយកាយវិការដេក​ (ចំនួន​៥ គ្រាប់) ។ 

សូមជម្រាបជូនថា សិក្ខាកាមយោធា ដែលតំណាងអោយប្រទេសចំនួន ១០ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិ លើកទី ៦ ឆ្នាំ ២០២០ នេះ រួមមាន ៖ រុស្ស៊ី , កម្ពុជា , ចិន , បេឡារូស ,ម៉ាលី , តាហ្គាគីស្ថាន , អាល់ហ្សេរី ,កុងហ្គោ , ហ្គីណេអេក្វាទ័រ និងណាមីប៊ី ៕ 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,029
ស្តាប់អនឡាញ