(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,776,603
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃ ពិនិត្យរៀបចំខ្លឹមសារ នៃសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល

  • VOY News
  • អង្គារ , ២៥ , សីហា , ២០២០ - ០៩:២១
  • ព័ត៌មានជាតិ
  • Comments

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ។ 

កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០  ក្រោមវត្តមានរបស់លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ ផងដែរ ។

នាឱកាសនោះ លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធមួយចំនួនពីបណ្តាអគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ ធ្វើជាធាតុចូលលើសេចក្តីព្រាងស្ដីពី ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ហ៊ុយ វណ្ណៈ  បន្តថា ចំពោះក្រសួងមហាផ្ទៃ បានផ្តោតសំខាន់លើគម្រោងជាអាទិភាពចំនួន៤ រួមមាន ៖ ទី១ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ, ទី២ ការងារចុះបញ្ចីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ទី៣ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងទី៤ ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ តាមការិយាល័យច្រកចេញចូលតែមួយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងជួររាជរដ្ឋាភិបាលដើម្បីបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,776,603
ស្តាប់អនឡាញ