អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សាងសង់បានប្រមាណ ៩០ភាគរយហើយ
នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ។
យោងតាមមន្ត្រីទទួលបន្ទុកដឹកនាំការសាងសង់ បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សាងសង់បានប្រមាណ ៩០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងពេលវេលាសមស្រប ខាងមុខនេះ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!