(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,776,547
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

មន្ត្រីនាំពាក្យ ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើងមិនមែនដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជានោះឡើយ

  • VOY News
  • អង្គារ , ២៥ , សីហា , ២០២០ - ១១:១៤
  • ព័ត៌មានជាតិ
  • Comments

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតឡើងក្នុងទិសដៅនយោបាយនោះ គឺមិនមែនជាការកៀងគរគណបក្សនយោបាយនៅក្រៅសភា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជានោះឡើយ ។

លោក ផៃ ស៊ីផាន ថ្លែងបែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ស្របពេលជាមួយដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំប្រចាំឆមាសលើកទី ៤ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

លោក ផៃ ស៊ីផាន លើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការមួយ ដែលជាការបង្កើតបាននូវវេទិកាប្រាស្រ័យទាក់ទងគ្នាជាភាតរភាព ជាមួយការពង្រឹង និងពង្រីកភាពជាដៃគូរ រួមទាំងការយោគយល់អធ្យាស្រ័យក្នុងកិច្ចការរួមគ្នា ដើម្បីកសាង និងរក្សាអោយបាននូវឯកភាពជាតិរឹងមាំបន្ថែមទៀត។ 

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា នេះជាវប្បធម៌ថ្មីមួយ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបង្កើតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវេទិកានេះ ជាយន្តការនៃការអនុវត្តវប្បធម៌សន្ទនា សម្រាប់សន្តិភាព និងស្ថេរភាពនយោបាយ ដែលជាផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ  ដែលនេះជាសសរស្ដម្ភមួយក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាកំពុងអនុវត្តន៍ នាពេលសព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ ២០១៨ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,776,547
ស្តាប់អនឡាញ