(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ១៨ ខែ មេសា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,243,005
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃ បន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី សណ្តាប់ធ្នាប់សាធារណៈ

  • VOY News
  • ព្រហស្បតិ៍ , ២៧ , សីហា , ២០២០ - ១១:២០
  • ព័ត៌មានជាតិ
  • Comments

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ក្រោមវត្តមានរបស់លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែនសណ្តាប់ធ្នាប់សាធារណៈ ។

កិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក យុន ឈុន្នី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានី-ខេត្ត យកទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលជាធាតុចូលបន្ថែមទៀត  ដោយកិច្ចប្រជុំពិភាក្សា នាពេលនេះ គឺយកយោលបល់ រដ្ឋបាលរាជធានី-ខេត្ត ធ្វើជាធាតុចូល ដើម្បីកែលម្អច្បាប់នេះ បន្ថែមទៀត។ 

លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  បានថ្លែងកោតសសើរចំពោះក្រុមការងារ ដែលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ នេះឡើង ដោយលោក បញ្ជាក់ថា គិតមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់នេះ  មានរយៈពេលជាង ១ឆ្នាំហើយ ដូច្នេះក្រុមងារការងារ ត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត។ 

លោក អ៊ុក គឹមលេខ លើកឡើងថា កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងធំៗចំនួន២ រួមមាន គឺការរៀបរាប់អំពីដំណើរការសេចក្ដីព្រាងច្បាប់ ស្តីពី សណ្តាប់ធ្នាប់សាធារណៈ និងការរៀបរាប់អំពីកម្មវត្ថុ សេចក្ដីព្រាងច្បាប់ ស្ដីពី សណ្តាប់ធ្នាប់សាធារណៈ ដោយហេតុថា  សេចក្ដីព្រាងច្បាប់នេះ ក៏បានពាក់ព័ន្ធទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋផងដែរនោះ ក្រុមការងារត្រូវសិក្សាឲ្យបានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរដែនដីយកទៅអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។ 

សូមជម្រាបជូនថា  សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ នេះ មាន ៩ជំពូក និង ៤៦មាត្រា ហើយច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,243,005
ស្តាប់អនឡាញ