(ភ្នំពេញ)
ថ្ងៃ ច័ន្ទ ទី ០៨ ខែ មីនា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,195,611
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

នគរបាល ត្រៀមផែនការ​ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ ក្នុងពិធីបុណ្យភ្ជុំបិណ្យ

  • VOY News
  • ព្រហស្បតិ៍ , ០៣ , កញ្ញា , ២០២០ - ១១:០០
  • ព័ត៌មានជាតិ
  • Comments

នៅព្រឹកថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០២០​ លោក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ ឆ្នាំ២០២០​​ ។

ក្នុងកិច្ចប្រជុំនេះ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ។

លោកស្នងការ បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច ។

លោកស្នងការ ក៏បានបញ្ជាក់ដល់សមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដេីរលេងតាមទីកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ ។

មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,195,611
ស្តាប់អនឡាញ