(ភ្នំពេញ)
ថ្ងៃ ច័ន្ទ ទី ០៨ ខែ មីនា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,195,605
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅអភិបាលក្រុងប៉ោយប៉ែត ចូលបំភ្លឺប្រវត្តិទំនាស់ដី ១១៣ហិកតា

  • VOY News
  • ព្រហស្បតិ៍ , ០៣ , កញ្ញា , ២០២០ - ១៤:៣៧
  • ព័ត៌មានជាតិ
  • Comments

អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីចូលបំភ្លឺពាក់ព័ន្ធនឹងប្រវត្តិទំនាស់ដី ១១៣ហិកតា របស់ប្រជាពលរដ្ឋ ៥១គ្រួសារ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចុះហត្ថលេខាដោយលោក ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអោយដឹងថា មានប្រជាពលរដ្ឋ ៥១គ្រួសារ បានដាក់ពាក្យបណ្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ដោយពួកគាត់ បានរៀបរាប់ថា ពួកគាត់មានទំនាស់ដីធ្លីជាមួយឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យប្រជាពលរដ្ឋ ១៤គ្រួសារ។

ក្នុងនោះ ដីទំនាស់នោះ ដំបូងឡើយឈ្មោះ ទុយ វ៉ាន់នី បានបញ្ជាក់ច្បាស់ថា ដីរបស់ពួកខ្លួន ១៤គ្រួសារ គឺស្ថិតនៅភូមិអូរឫស្សី ឃុំប៉ោយប៉ែត ប៉ុន្តែក្នុងឆ្នាំ២០១៥ មានការបញ្ជាក់ពីលោកមេភូមិសូរិយា និងចៅសង្កាត់និមិត្ត អះអាងថា ដីរបស់ឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យពលរដ្ឋទាំង ១៤គ្រួសារ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅវិញ។ 

តែយ៉ាងណា បើតាមអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ស្តីពីការបង្កើតផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត បានបង្ហាញថា ភូមិអូរឫស្សី គឺស្ថិតនៅសង្កាត់ផ្សារកណ្តាល ដូចនេះបានន័យថា ទីតាំងភូមិសាស្ត្រ នៃភូមិអូរឫស្សី មិនដែលប្តូរ ឬមិនដែលកាត់ចូលដែនរដ្ឋបាលភូមិសាស្ត្រភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតឡើយ។ តើភូមិអូរឫស្សី ពិតជាភូមិសូរិយាបច្ចុប្បន្នមែនទេ? 

ហេតុដូច្នេះហើយ អង្គភាពប្រឆាំងអំពើពុករលួយ សុំអោយលោកអភិបាលក្រុងប៉ោយប៉ែត ចូលមកបំភ្លឺករណីនេះ និងផ្តល់ឯកសារពាក់ព័ន្ធទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបានទាន់ពេល ដើម្បីបន្តនីតិវិធី ។

សូមជម្រាបថា  អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យប្តឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្តឹង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ៕ 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,195,605
ស្តាប់អនឡាញ