រកឃើញវិជ្ជមានជំងឺកូវីដ លើពលរដ្ឋ៤នាក់ នៅស្រុកចំការលើ និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន ៤នាក់បន្ថែមទៀត ដែលរស់នៅស្រុកចំការលើ និងស្រុកស្រីសន្ធរ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្ដសញ្ញាអ្នកជំងឺកូវីដ១៩ ទាំង៤នាក់នោះ ផងដែរ រួមមាន៖
១. ឈ្មោះ ស៊ុយ វ៉ាន់ណៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ
២. ឈ្មោះ ឃាង សុខណា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
៣. ឈ្មោះ ហួ ណាវ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
៤. ឈ្មោះ សៅ គឹមហ័រ អាយុ៨ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
រដ្ឋបាលខេត្តកំពង់ចាម បានអះអាងថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀតផងដែរ។
ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអំពីប្រវត្តិនៃការធ្វើដំណើរមួយចំនួន របស់អ្នកជំងឺកូវីដទាំង៤នាក់នេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋផ្សេងទៀត តាមដានសុខភាព ពិសេសអ្នកដែលសង្ស័យថា មានការពាក់ព័ន្ធ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!