(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,176
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសាស្ត្រមួយចំនួន នៃខេត្តកំពង់ចាម

  • VOY News
  • សុក្រ , ២៣ , មេសា , ២០២១ - ១២:៣៥
  • ព័ត៌មានជាតិ
  • Comments

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសាស្ត្រមួយចំនួន នៃខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា ទីតាំងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់នោះ រួមមាន ៖ 

  • នៅភូមិថ្មីខ នៃឃុំរកាគយ ស្រុកកងមាស  
  • នៅភូមិទ្រា នៃឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
  • នៅភូមិសំបូរ នៃឃុំសំបូរ ស្រុកបាធាយ
  • នៅភូមិកំផ្លាក់ នៃឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។ 

រដ្ឋបាលខេត្ត បញ្ជាក់ដែរថា ទីតាំងភូមិមួសាស្ត្រទាំងអស់នេះ នឹងត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ ។  

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន ៣នាក់បន្ថែមទៀត នៅស្រុកស្រីសន្ធរ ដោយប្រជាពលរដ្ឋដែលទើបរកឃើញកើតជំងឺកូវីដ ចំនួន ៣នាក់នេះ រួមមាន៖

ទី១. ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ
ទី២. ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាម្ដាយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
ទី៣. ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃអ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ៕ 

May be an image of text

May be an image of text

No photo description available.

May be an image of text

No photo description available.

May be an image of text

May be an image of text

May be an image of text

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,176
ស្តាប់អនឡាញ