(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,625
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោក ជិន ម៉ាលីន ចាត់ទុករបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ជារឿងដដែលៗ ទោះចេញ ១០ឆ្នាំទៀត ក៏នៅតែដដែល

  • VOY News
  • សុក្រ , ២៣ , មេសា , ២០២១ - ១៥:៤៥
  • ព័ត៌មានជាតិ
  • Comments

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបទៅកាន់អង្គការអ្នកកាសែតគ្មានព្រំដែន ថា របាយការណ៍របស់អង្គការនេះ គឺជារឿងដដែលៗ ហើយទោះបីជាចេញ ១០ឆ្នាំទៅមុខទៀតក៏នៅតែដដែលដែរ។

ការឆ្លើយតបរបស់លោក ជិន ម៉ាលីន  បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីអង្គការនេះ បានដាក់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ ១៤៤ ក្នុងចំណោមប្រទេស១៨០ សម្រាប់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ។ 

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ លើកឡើងថា របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន គឺជារឿងដដែលៗ ហើយទោះបីជាចេញ ១០ឆ្នាំទៅមុខទៀត ក៏នៅតែដដែលៗដែរ ដោយមានបញ្ហាលើវិធីសាស្រ្តនៃការវាយតម្លៃចំនួន២ ដូចខាងក្រោម៖ 

១. របាយការណ៍នេះ មើលតែមួយជ្រុងនៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅលើបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឱ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន គាត់ចាត់ទុកថា អាហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន។

២. របាយការណ៍នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀតដែលទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះទេ ជាពិសេសទាក់ទងទៅនឹងការអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ថាតើវាត្រឹមត្រូវទៅតាមក្របខណ្ឌនៃច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួនដែរឬក៏អត់? លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា វិធីសាស្រ្តវាយតម្លៃបែបនេះ គឺមិនត្រឹមត្រូវ ហើយមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្ដនោះទេ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,625
ស្តាប់អនឡាញ