(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,637
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បង្ហាញទីតាំងមួយចំនួន ជាទីកន្លែងហានិភ័យនៃការឆ្លងកូវីដ ខណៈរកឃើញអ្នកជំងឺ ជាបុគ្គលិកនៅទីនោះ

  • VOY News
  • សុក្រ , ២៣ , មេសា , ២០២១ - ១៦:២៥
  • ព័ត៌មានជាតិ
  • Comments

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ អំពាវនាវអោយពលរដ្ឋដែលបានទៅប្រើប្រាស់សេវានៅតាមទីតាំងមួយចំនួន ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩  ។ 

តាមរយៈបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានអោយដឹងថា មានទីតាំងអាជីវកម្មមួយចំនួន រួមទាំងមន្ទីរពេទ្យ ផងដែរ បានចាត់ទុកជាទីកន្លែងមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ដោយក្នុងនោះ រួមមាន ៖ 

  • ក្រុមហ៊ុន វីរៈ ប៊ុនថាំ សាខាវត្តភ្នំ ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា  រកឃើញអ្នកជំងឺកូវីដ១៩ ​ គឺជាបុគ្គលិកធ្វើការនៅទីតាំងនេះ
  • សេវាសម្ភពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៩​ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា អ្នកជំងឺកូវីដ១៩​ ជាអ្នកធ្វើការនៅទីតាំងនេះ
  • មន្ទីរពេទ្យស្រឡាញ់ទារក ឬ ហៅថា ពេទ្យជប៉ុន នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា អ្នកជំងឺកូវីដ១៩​ បានទៅចាក់វ៉ាក់សាំង នៅទីតាំងនេះ
  • ក្រុមហ៊ុន វីរៈ ប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា អ្នកជំងឺកូវីដ១៩  គឺជាបុគ្គលិកធ្វើការ នៅទីតាំងនេះ
  • បណ្ណាល័យ សន្តិភាព សាខាផ្លូវនរោត្តម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា អ្នកជំងឺកូវីដ១៩ គឺជាបុគ្កលិក ធ្វើការនៅទីតាំងនេះ
  • ភោជនីយដ្ឋាន ​ថៃ ម៉ាម៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩ ​ផ្លូវលេខ ​៣៥២ សង្កាត់បឹងកេងកេង១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា អ្នកជំងឺកូវីដ១៩  គឺជាបុគ្កលិកធ្វើការ នៅទីតាំងនេះ ខាងផ្នែកអាំងសាច់
  • មន្ទីរពេទ្យព្រះកុសមៈ ឬហៅថា ពេទ្យលោកសង្ឃ  (កម្រិតហានិភ័យខ្ពស់) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា អ្នកជំងឺកូវីដ១៩  គឺជាបុគ្គលិកធ្វើការនៅទីតាំងនេះ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងនេះផងដែរ ។ 

ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានលើកឡើងដែរថា  ប្រសិនបើករណីមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ​​ អោយបានទាន់ពេលវេលា ដែលមានទីតាំងនៅ ៖

  • វិទ្យាល័យ​បាក់ទូក​
  • វិទ្យាល័យ​បឹង​ត្របែក​
  • មណ្ឌលសុខភាពចាក់អង្រែក្រោម​
  • មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
  • សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
  • វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
  • ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
  • ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
  • មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) ៕ 

May be an image of road

No photo description available.

May be an image of standing, outdoors and text

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,637
ស្តាប់អនឡាញ