ចិននិងអៀកឡង់បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគី
នាយករដ្ឋមន្ត្រីចិនលោក លីកឺឈាំង និងសមភាគីអៀរឡង់របស់លោកគឺលោក អេនដា កេននី បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យនេះ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនិងធ្វើការផ្លាស់ប្តូរគ្នាទៅវិញទៅមកនៅក្នុងវិស័យពាណិជ្ជកម្ម ថាមពលស្អាត ការអប់រំនិងវិស័យដទៃទៀតជាច្រើន។
គេសង្កេតឃើញថា កិច្ចព្រមព្រៀងនេះបានកើតឡើងនៅក្នុងអំឡុងពេលនៃកិច្ចចរចារបស់មេដឹកនាំទាំងពីរ ដែលបានប្រព្រឹត្តទៅបន្ទាប់ពីលោក លី បានធ្វើរដំណើរតំរង់ទិសដៅទៅអាមេរិកឡាទីន នៅក្នុងដំណើរទស្សនកិច្ចបួនប្រទេសរបស់លោក ហើយលោកបានមកដល់បានមកដល់ប្រទេសអៀរឡង់ជាលើកដំបូងកាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចឆ្លងកាត់បណ្តាប្រទេសនៅ ទ្វីបអឺរ៉ុប។
លោកលីបានថ្លែងថា ទំនាក់ទំនងដែលមានលក្ខណៈពិសេសរបស់ប្រទេសអៀរឡង់និងប្រទេសចិនបានធ្វើឡើងក្នុងន័យស្វែងយល់ពីគ្នាទៅវិញទៅមក និងការជួយគាំទ្រគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរបានបង្កើនមិត្តភាពជាលក្ខណៈប្រពៃណីដ៏ជ្រាលជ្រៅផងដែរ ។
លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយទីក្រុង Dublin នៅលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកប្រកបដោយសមភាពឱ្យបានស៊ីជម្រៅ មានជំនឿទុកចិត្តគ្នាលើយុទ្ធសាស្ត្រនេះ ព្រមទាំងបានពង្រឹងទំនាក់ទំនងទ្វេភាគី និងការសម្របសម្រួលលើកិច្ចការជាសកលដ៏សំខាន់ដូចជាសន្តិភាព, ការអភិវឌ្ឍនិងអភិបាលកិច្ចអន្តរជាតិ និងការសម្រេចបាននូវការអភិវឌ្ឍល្អប្រសើរជាងមុននិងលឿនជាងមុនចំពោះ ភាពជាដៃគូ ដែលជាយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ផលប្រយោជន៍គ្នាទៅវិញទៅមក។
ដោយឡែកក្នុងឪកាសនោះដែរ លោក កេននីង មេដឹកនាំប្រទេសកេនយ៉ាបានថ្លែងទៅកាន់សមភាគីចិនរបស់លោកថា ប្រទេសអៀកឡង់និងប្រទេសចិនបានទទួលនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមកហើយ សម្រាប់ទំនាក់ទំនងទ្វេភាគីវិញក៏បានឃើញថាមានការអភិវឌ្ឍដោយរលូនជាពិសេសចាប់តាំងពី ប្រទេសទាំងពីរបានបង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
លោកបនាបន្ថែមថា រដ្ឋាភិបាលក្រុង Dublin បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរំពឹងទុកនូវអ្វីដែលមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ដោយខ្លួនគិតគូរយ៉ាងខ្លាំងពីចំពោះការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ក្រុងប៉េកាំងនិងបានយកចិត្តទុកដាក់ដ៏ខ្លាំងផងដែរដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន។
សូមជំរាបជូនថា បន្ទាប់ពីបានពិភាក្សារួចមក មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិធានការសម្រួលការធ្វើដំណើរ និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោកលីបាននិយាយថា ប្រទេសចិនស្វាគមន៍ចំពោះផលិតផលដែលមាន គុណភាពខ្ពស់និងមានការប្រកួតប្រជែងរបស់ អៀរឡង់ ចូលទៅក្នុងទីផ្សាររបស់ខ្លួនហើយចិនមានឆន្ទៈក្នុងការមានប្រទេសអៀរឡង់ ជាដៃគូនៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការបីភាគីនេះ។
តាមគំរោងនាយករដ្ឋមន្ត្រីចិន គ្រោង ចាកចេញទៅកាន់អាមេរិកឡាទីននៅថ្ងៃចន្ទនេះ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសប្រេស៊ីល ប្រទេសកូឡុំប៊ី ប្រទេសប៉េរូនិងប្រទេសឈីលី ដែលនេះជាការទស្សនៈលើកដំបូងរបស់លោកមកកាន់តំបន់ទាំងនេះ ចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំ 2013មក ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!