លោកណេតាន់យ៉ាហ៊ូថា ក្រុងយេរ៉ូសាឡឹមនឹងស្ថិតនៅក្រោមការត្រួតត្រារបស់អ៊ីស្រាអែលដោយសាមគ្គីភាព
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកចាប់តាំងពីការស្បថដើម្បីដឹកនាំរដ្ឋាភិបាលថ្មីមក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេន ចាមេន ណេតាន់យ៉ាហ៊ូ បានសន្យាថាក្រុងយេរូសាឡឹម នឹង នៅតែជាទីក្រុងមួយដែលមានសាមគ្គីភាពនៅក្រោមអំណាចរបស់អ៊ីស្រាអែល។
គេសង្កេតឃើញថា សេចក្តីថ្លែងការណ៍របស់លោកស្តីពីក្រុងយេរូសាឡឹមនេះបានធ្វើឡើងនៅ ថ្ងៃឈប់សម្រាកដ៏ចម្រូងចម្រាសមួយដែលបានកត់សម្គាល់ដោយការធ្វើបាតុកម្មនិងការប៉ះទង្គិចនៅជុំវិញទីក្រុងដែលវ័យចំណាស់មួយនេះ ។
លោកបានថ្លែងបន្ថែមថា សែសិបប្រាំបីឆ្នាំមកហើយដែលជាផ្នែកនៃក្រុងយេរូសាឡឹមត្រូវបានបញ្ចប់ ហើយយើងបានត្រឡប់មកវិញដើម្បីមករួមរស់ជាមួយគ្នាវិញ ។លោកណេតាន់យ៉ាហ៊ូ បានថ្លែងសំដៅទៅដល់ សង្គ្រាមប្រាំមួយថ្ងៃនៅឆ្នាំ 1967 ដែលក្រុងយេរូសាឡឹមបានស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសអ៊ីស្រាអែល។លោកថា "ការបែងចែកក្រុងយេរ៉ូសាឡឹមនឹងនាំឱ្យមានបែកបាក់និងខាតបង់ តែបើមានការបង្រួបបង្រួមនឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចកើនឡើង។លោកបានថ្លែងបន្ថែមទៀតដែរថា ក្រុងយេរូសាឡឹមនឹងមិនត្រឡប់ទៅជាទីក្រុងមួយដែលពោរពេញទៅដោយអ្នក រងរបួសទៀតនោះទេ។ លោកថា យើងនឹងថែរក្សា ក្រុងយេរូសាឡឹមឲ្យមានការបង្រួបបង្រួមក្រោមអំណាចរបស់អ៊ីស្រាអែល៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!