(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,055,994
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អតីតពលរដ្ឋរស់នៅតាមផ្លូវរថភ្លើង ទាមទារសំណងបន្ថែម ពីធានាគារ អភិវឌ្ឈអាស៊ី

  • VOY News
  • ច័ន្ទ , ២២ , មិថុនា , ២០១៥ - ១៤:៤៤
  • ព័ត៌មានជាតិ
  • Comments

អតីតពលរដ្ឋរស់នៅតាមបណ្តាយផ្លូវរថភ្លើងជាង៣០ នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានតវ៉ាដាក់ញត្តិ​នៅមុខ​ធានាគារ​អភិវឌ្ឈន៍​អាស៊ី (ADB) ដោយទាមទារឲ្យធានាគារមួយនេះ ផ្តល់សំណងបន្ថែម ដើម្បីដោះបំណុល និងជុសជុល​ការ​បាត់បង់មុខរបបរបស់ខ្លួន ក្រោយពីការផ្លាស់ប្តូរទីលំនៅ ក្រោមគម្រោងអភិវឌ្ឈន៍ផ្លូវរថភ្លើងនៅកម្ពុជា។

អ្នកស្រី រស់ បុផា តំណាងពលរដ្ឋដែលតវ៉ា បានឲ្យដឹងថា ក្រោយពីការចាក់ចេញពីផ្ទះសំបែងរបស់ខ្លួន តាមបណ្តាយ​ផ្លូវរថភ្លើង អស់រយៈពេល ៤ឆ្នាំនេះ គ្រួសារអ្នកស្រី ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវជំពាក់បំណុលគេ ដោយការខ្ចីលុយគេ យកមកសាងសងផ្ទះសំបែង ព្រោះតែសំណងដែលទទួលបានមិនអាចយកមកធ្វើអ្វីបាន ហើយការចាកចេញនេះ ក៏បាន​ធ្វើឲ្យពលរដ្ឋទាំងអស់ បាត់បង់មុខរបបប្រចាំថ្ងៃរបស់ខ្លួនថែមទៀត។ ដូច្នេះ អ្នកស្រី ស្នើឲ្យធានាគារនេះ ធ្វើការ​គិតគូរ​ពីជីវភាពរបស់ពលរដ្ឋឲ្យបានសមរម្យ ស្រមតាមគោលនយោបាយរបស់ខ្លួន មិនមែនយកពួកគាត់ទៅទុកចោល ដោយមិនគិតពីសុខទុក្ខរបស់ពួកគាត់នោះទេ។ 

យ៉ាងណាក៏ដោយ នៅម៉ោងប្រមាណជាង ៩ ព្រឹក តំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក Janoun Hakim ទទួល​បន្ទុកពិនិត្យគម្រោងរបស់ ADB បានចេញមកទទួលញត្តិពីប្រជាពលរដ្ឋ ដោយបានអះអាងក្នុងរយៈពេល ២០ ថ្ងៃ ថា ធានាគារនឹងធ្វើការឆ្លើយតបចំពោះសំណើរបស់ប្រជាពលរដ្ឋវិញ។ 

អ្នកស្រី ម៉ុច សុខា ជាស្រី្តពិការជើងទាំងសងខាង ដែលបានមកចូលរួមតវ៉ា បានលើកឡើងថា ពួកគេនឹងរងចាំ​ដំណោះស្រាយ​ពីធានាគារអភិវឌ្ឈន៍អាស៊ី តាមការសន្យាក្នុងរយៈពេល ២០ ថ្ងៃ ។ តែបើមិនមានដំណោះស្រាយទេ ពលរដ្ឋទាំងអស់នឹងមកធ្វើ ការតវ៉ានៅមុខធានាគារសារជាថ្មី។ 

សូមជំរាប់ថា កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ប្រមាណជិត ២០០ គ្រួសារ ត្រូវបានផ្លាស់ទីលំនៅមករស់នៅភូមិត្រពាំងអញ្ចាញ ខណ្ឌពោធិ៍សែនជ័យ ចំងាយជាង២៥ គីឡូម៉ែត្រ​ពីរាជ​ធានីភ្នំពេញ ក្រោមគម្រោងអភិវឌ្ឈន៍ផ្លូវរថភ្លើងរបស់រដ្ឋាភិបាល ដែលទទួលបានជំនួយ និងប្រាក់កម្ចីពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលអូស្ត្រាលី បន្ទាប់ពីប៉ះពាល់ផ្ទះទាំងស្រុង។ ហើយសំណងដែលពលរដ្ឋទទួលបាន គឺ ក្នុងមួយគ្រួសារ ទទួលបានដី ៧ គុណនឹង១៥ ម៉ែត្រ រួមទាំងសំណងជាលុយ ក្នុងមួយគ្រួសារទទួលបានចន្លេះពី ៣០០ ដុល្លារ ដល់១០០០ ដុល្លារ ទៅតាមទំហំផ្ទះ៕

ដោយកញ្ញា ឡុង គីមម៉ារីតា

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,055,994
ស្តាប់អនឡាញ