លោកហេង សំរិន ស្នើអោយប្រតិភូចិន ជម្រុញអ្នកទេសចរណ៍និង វិនិយោគិនពីចិន មកកាន់កម្ពុជាបន្ថែមទៀត
នៅ២៦ ខែមិថុនា លោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈ ប្រតិភូសភាចិនដឹកនាំដោយ លោក ហាន ឈីតឹ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួប ធ្វើសវនាការ និង សម្តែងការគួរសម នៅវិមានរដ្ឋសភា។
ក្នុងជំនួបសវនាការនោះលោក ហេង សំរិន បានស្នើសុំអោយគណៈប្រតិភូចិន ជួយជំរុញអ្នកទេសចរណ៍និងវិនិយោគិនពីចិន មកកាន់កម្ពុជាបន្ថែមទៀត និងស្នើអោយមានការគាំទ្រ ការបើកទូលាយសម្រាប់ការនាំផលិតផលពីកម្ពុជាទៅចិនជាពិសេសកសិផលកម្ពុជា ។
ជាការឆ្លើយតប លោក ហាន ឈីតឹ បានមានប្រសាសន៍ថា លោក នឹងជម្រុញកំណើនការដោះដូរពាណិជ្ជកម្មទ្វេភាគី ចិន កម្ពុជា អោយកាន់តែមានកំរិតខ្ពស់បន្ថែមទៀត។
លោក ហាន ឈីតឹ បានបន្ថែមផងដែរថា លោកមើលឃើញថាស្ថាប័ននីតិប្បញ្ញត្តិបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជាចិន អោយកាន់តែរឹងមាំថែមទៀត ហើយថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសគឺទំនាក់ទំនងរវាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ដោយ៖វិទ្យុសំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!