(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,055,990
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

Commentary:កិលេសរបស់មនុស្ស

  • VOY News
  • សោរ៍ , ២៧ , មិថុនា , ២០១៥ - ១១:១៥
  • ព័ត៌មានជាតិ
  • Comments

សេចក្តីរាយការណ៍សន្ទស្សន៍សន្តិភាពសកល (Global Peace Index) ប្រចាំឆ្នាំ ២០១៥ របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព  ឬ IEP (Institute for Economics and Peace) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី  បានផ្សព្វផ្សាយកាលពីថ្ងៃមុន អះអាងថា ជម្លោះវិវាទនៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៤ កន្លងមកនេះ  បើគិតពីការខូចខាតជាសាច់ប្រាក់  ខ្ពស់ដល់ទៅ 1,430,000 កោដិដុល្លាសហរដ្ឋអាមេរិក ។

ថ្ងៃទី២៧ ​ ខែមិថុនា ឆ្នាំ២០១៥

ករណីជម្លោះវិវាទរបស់មនុស្សនៅលើភពផែនដីនេះ មានកើតឡើងថ្មី នៅអូសបន្លាយនិងបានបញ្ចប់គ្រប់យុគគ្រប់សម័យ ហើយនឹងទៅជាដូចនេះរៀងរហូត  ទម្រាំពិភពលោកនេះរលាយ ដរាបណា ចិត្តគំនិតរបស់មនុស្សដ៏ច្រើន  ជ្រើសរើសការយកការសងសឹក យកឈ្នះគ្នាដោយអំពើហឹង្សានោះ ។

សេចក្តីរាយការណ៍សន្ទស្សន៍សន្តិភាពសកល (Global Peace Index) ប្រចាំឆ្នាំ ២០១៥ របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព  ឬ IEP (Institute for Economics and Peace) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី  បានផ្សព្វផ្សាយកាលពីថ្ងៃមុន អះអាងថា ជម្លោះវិវាទនៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៤ កន្លងមកនេះ  បើគិតពីការខូចខាតជាសាច់ប្រាក់  ខ្ពស់ដល់ទៅ 1,430,000 កោដិដុល្លាសហរដ្ឋអាមេរិក ។

ស្មើនឹងសេដ្ឋកិច្ចរបស់​ប្រទេស​ប្រេ​ស៊ី​ល​, កាណាដា​, បារាំង​, អាល្លឺម៉ង់​, អេស្ប៉ាញ​ និង​ចក្រភព​អង់គ្លេសក្រុមប្រទេស​សេដ្ឋកិច្ចជួរមុខនៃ​ពិភពលោករួមបញ្ចូលគ្នា ឬ​ប្រមាណ ១៣ ភាគរយ​ នៃ GDP សរុប​របស់​ពិភពលោក គឺពិតជាមិនតិចទេ ​។ តម្លៃការខូចខាតភាគច្រើនពាក់ព័ន្ធនឹងការស្លាប់បាត់បង់ជីវិតដែលកើនឡើងពី​ជម្លោះ  ផល​ប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់នៃករណីជម្លោះក្នុង​បណ្តា​ប្រទេស​ដែល​​កើតហេតុ​  រួមទាំង​ការ​ចំណាយដែលកើន​ឡើងជារឿយៗសំរាប់ចាត់ចែងទៅលើ​បញ្ហាជន​ភៀស​ខ្លួន​គេច​ចេញពី​ការ​វាយ​ប្រយុទ្ធ​គ្នា ។

សេចក្តីរាយការណ៍រកឃើញថា  អំពើហិង្សានៃជម្លោះបន្ថែមកំរិតយ៉ាងខ្លាំង ដោយតួលេខអ្នកស្លាប់បាត់បង់ជីវិតទូទាំងពិភពលោក  កើនពី 49,000 នាក់ ក្នុងឆ្នាំ ២០១០ ឡើងដល់ 180,000 នាក់ នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ ។

សោហ៊ុយចាយវាយក្នុងការមើលថែទាំជនភៀសខ្លួនដែលរត់ចេញទៅក្រៅប្រទេស  និងក្រុមដែលក្លាយជាជនគ្មានទីជម្រកក្នុងប្រទេសរបស់ខ្លួន កើនឡើងខ្ពស់ដល់ទៅ 267 ភាគរយ ពីឆ្នាំ ២០០៨ ទៅដល់លំដាប់ 128 ពាន់លានដុល្លាសហរដ្ឋកាលពីឆ្នាំទៅមិញ  ខណៈដែលចំនួនក្រុមភៀសខ្លួនគេចចេញពីអំពើហិង្សាទាំងនោះកើនឡើងខ្ពស់ដល់ទៅ 50 លាននាក់  ជាចំនួនច្រើនបំផុតចាប់តាំងពីសម័យសង្គ្រាមលោកលើកទី 2 តែការចំណាយដ៏ខ្ពស់បំផុតនោះ ទាក់ទងទៅនឹងអង្គភាពសន្ដិសុខទាំងទាហាននិងប៉ូលីស  រួមទាំងការទប់ស្កាត់ការកាប់សំលាប់គ្នា  ចំណែកនេះមានមធ្យមភាគ 68 ភាគរយនៃការខូចខាត  1,430,000 កោដិដុល្លាសហរដ្ឋអាមេរិក ដូចការរៀបរាប់ពីខាងដើម ។

IEP រៀបចំធ្វើសន្ទស្សន៍សន្តិភាពសកលចាប់តាំងពីឆ្នាំ ២០០៨ ស្រាវជ្រាវស្ថានការណ៍ក្នុងប្រទេសចំនួន 162 ជុំវិញពិភពលោក ដោយប្រើកត្តាវាស់ស្ទង់ចំនួន២៣ ក្នុងប្រធានបទ ៣ ធំៗ គឺ ១. កម្រិតសុវត្ថិភាពនិងសន្ដិសុខក្នុងសង្គម  2. វិសាលភាពនៃជម្លោះទាំងនៅក្នុងប្រទេសនិងអន្តរជាតិ 3- វិសាលភាពនៃសមត្ថភាពយោធា  ។

កំរិតជម្លោះទូទាំងពិភពលោក ជារួមក្នុងឆ្នាំនេះមិនមានការប្រែប្រួលទេ  ប្រមាណពាក់កណ្តាលពិភពលោកមានជម្លោះធ្ងន់ធ្ងរជាងមុន ចំណែកពាក់កណ្តាលទៀតលទ្ធផលបែរជាដើរបញ្ច្រាសគ្នា គឺកាន់តែមានសន្ដិភាពច្រើនឡើង ។ 86 ប្រទេសសន្ទស្សន៍សន្តិភាពថយចុះ ខណៈ 76 ប្រទេសផ្សេងទៀតកាន់តែមានសុខសន្តិភាពច្រើនឡើង ។

តំបន់ដែលមានអំពើហិង្សាច្រើនបំផុតនៅលើពិភពលោក ក្នុងឆ្នាំកន្លងមកនេះគឺ មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង នាំមុខអាស៊ីខាងត្បូង ដែលធ្លាប់គ្រងតំណែងជាជើងឯកក្នុងលទ្ធផលការស្រាវជ្រាវកាលពីឆ្នាំមុនទៅលើស្ថានការណ៍ដែលកើតមានក្នុងឆ្នាំ ២០១៣ ។ ប្រទេសដែលមានជម្លោះខ្លាំងក្លាបំផុតកាលពីឆ្នាំទៅ គឺប្រទេសស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងលីប៊ី បន្ទាប់មកមានប្រទេសនីហ្សេរីយ៉ាស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

លីប៊ីគឺជាប្រទេសមួយដែលមានស្ថានភាពហឹង្សាអាក្រក់ធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ ២០១៤ លំដាប់ធ្លាក់ចុះ ចំនួន 13 លេខ ទៅនៅលំដាប់ទី 149  2557 ក្លាយជាប្រទេសដែលមានសន្តិភាពតិចបំផុតលំដាប់លេខ 14 នៃចំណាត់ថ្នាក់ដ៏អាក្រក់បំផុតលើពិភពលោក ។ លំដាប់ទី២ គឺ អ៊ុយក្រែន  ដែលកើតមាន​បញ្ហាអប្បគមន៍បំបែកទឹកដីបង្កចលាចលនៅភាកខាងកើត មានមនុស្សស្លាប់បាត់បង់ជីវិតប្រមាណ6,000 នាក់ និងភៀសខ្លួនចេញស្រុកកំណើតប្រមាណ ១ លាននាក់ ។

ទោះបីជាមានបញ្ហាអ៊ុយក្រែនក្តី ប៉ុន្តែជារួមពេញមួយឆ្នាំកន្លងទៅ  អឺរ៉ុបមានកម្រិតសន្តិភាពខ្ពស់យ៉ាងខ្លាំង  អត្រាឃាតកម្មនិងឧក្រិដ្ឋកម្មថយចុះមកនៅកម្រិតទាបបំផុតក្នុងស្ថិតិ ។ ប្រទេសអាយឡែន និងប្រទេសដាណឺម៉ាក ជាម្ចាស់ជើងឯកទទួលបានចំណាត់ថ្នាក់លេខ១​និងលេខ២ ជាប្រទេសដែលមានសន្តិភាពបំផុតនៅលើពិភពលោក ។

ក្រៅពីអឺរ៉ុបនោះ  អាមេរិកខាងជើង អាមេរិកកណ្តាលនិងតំបន់ការីប៊ៀន អាហ្រ្វិកកណ្តាលនិងភាគខាងត្បូង តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ តំបន់ប៉ាស៊ីហ្វិក  កំរិតសន្ដិភាពមានទាំងនៅថេរដដែលនិងកាន់តែឡើងខ្ពស់ ៕

ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY

 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,055,990
ស្តាប់អនឡាញ