ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះអំពើហិង្សាថ្មីនៅស៊ូដង់ខាងត្បូង
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះការកកើតឡើងវិញនូវ អំពើហឹង្សាក្នុង រដ្ឋ យូនីធី ប្រទេស ស៊ូដង់ខាងត្បូង ដែលជាលទ្ធផលមាន មនុស្សជាង 100.000 នាក់បានផ្លាស់ទីលំនៅរបស់ពួកគេ ហើយការផ្តល់ជំនួយបានផ្អាក។
មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញកាន់តែច្រើនពីតំបន់សង្រ្គាមនា ភាគខាងត្បូង រដ្ឋដែលសំបូរទៅដោយប្រេងគឺរដ្ឋ យូនីធីដោយសារតែលទ្ធផលនៃការប៉ះទង្គិចគ្នាថ្មីរវាងកងទ័ពរដ្ឋាភិបាលនិងកងកម្លាំងពួកឧទ្ទាម។
ដោយសារតែការប្រយុទ្ធគ្នានេះទីភ្នាក់ងារមនុស្សធម៌និងអង្គការនានាបានផ្អាកការផ្តល់ជំនួយសង្គ្រោះក្នុងតំបន់សង្រ្គាមនេះបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ៣០០ ០០០ នាក់។ ក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិបានប្រកាសថាពួកគេបានដកបុគ្គលិករបស់ពួកគេចេញពី ភាគខាងជើងរដ្ឋ យូនីធី ហើយដែរ។
សមាជិក ដែលមានចំនួន១៥ ប្រទេសរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: «សមាជិកក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសនៅក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុតចំពោះការរំលោភម្តងហើយម្តងទៀតនៃកិច្ចព្រមព្រៀងកក្នុងជម្លោះនេះ មិនតែប៉ុណ្នោះពួកគេបានគូសបញ្ជាក់ថាហិង្សាដោយពួកប្រើយោធាមិនមែនជាដំណោះស្រាយ ចំពោះជម្លោះនេះទេ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា សមាជិកនៃក្រុមប្រឹក្សានេះក៏បានថ្កោលទោសចំពោះការវាយប្រហារទ្រង់ទ្រាយធំមួយកាលពីថ្ងៃសុក្រដោយពួកឧទ្ទាមមកលើទីក្រុងម៉ាឡាកាល់ក្នុងរដ្ឋអាប់ភឺនីល ។
ក្រុមប្រឹក្សានេះបានសម្តែងការព្រួយបារម្ភអំពីភាពធ្ងន់ធ្ងរនៃវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនិងបានអំពាវនាវជាថ្មី ដល់ភាគីជម្លោះទាំងនេះ អនុញ្ញាតនិងជួយសម្រួលអោយបានពេញលេញនូវសុវត្ថិភាពនិងគ្មានការរារាំងការចូលដំណើរការការងាររបស់ បុគ្គលិកផ្នែកជំនួយមនុស្សធម៌ ដើម្បី ផ្គត់ផ្គង់ចំពោះអស់អ្នកដែលត្រូវការជំនួយរួមទាំងការ ចែកចាយ ឲ្យបានទាន់ពេលវេលាចំពោះការផ្តល់ជំនួយមនុស្សធម៌នេះ។
ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យពីប្រទេសស៊ូដង់ក្នុងឆ្នាំ ២០១១ ប្រទេសនេះជាថ្មីម្តងទៀត បានធ្លាក់ចូលក្នុងអំពើហិង្សានៅ ខែធ្នូឆ្នាំ ២០១៣ នៅពេលដែលការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពដែលស្មោះត្រង់នឹងប្រធានាធិបតី Salva Kiir និងកងទ័ពរត់ចោលស្រុកដឹកនាំដោយអតីតអនុប្រធានាធិបតីរបស់ខ្លួនលោក Riek Machar ។
ការប៉ះទង្គិចគ្នានេះបានបណ្តាលឲ្យពលរដ្ឋស៊ូដង់ខាងត្បូងរាប់ពាន់នាក់ ស្លាប់និងបានបង្ខំឱ្យមនុស្សប្រហែលជា ១លាន៩សែននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!