ស្លាប់៥របួស៣នៅហ្វីលីពីនក្នុងការប៉ះទង្គិចដោយអាវុធ
MANILA, Aug. 4 (VOY): ក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មីចំនួនបួននាក់បានស្លាប់ និងទាហានខាងភាគីរដ្ឋាភិបាលម្នាក់បានស្លាប់បាត់បង់ជីវិត និងទាហានបីនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ឋគ្នានៅក្នុងទីក្រុង កាវ៉ាយ៉ាន់ ក្នុងខេត្តម៉ាបែត ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទកន្លងមកនេះ។
លោកវីរសេនីយ៍ អាន់ជេលឡូ គូសមេន អ្នកនាំពាក្យនៅក្នុងបញ្ជាការដ្ឋាន យោធាភូមិភាគខាងជើង តំបន់ឡូហ្សូន បានថ្លែងថា ការប៉ះទង្គិចគ្នានេះបាន បង្កឡើងដោយការវាយឆ្មក់មួយដែលរៀបចំឡើងដោយក្រុមបះបោរយ៉ាងហោចណាស់ 20 ប្រឆាំងនឹងក្រុមទាហាននិងប៉ូលីស។
លោក គូសមេន បានបន្តទៀតថា ទាហានមកពីកង ថ្មើរជើង វីសេនាតូច ទី៩និងក្រុមប៉ូលិសជាតិហ្វីលីពីនអនុសេណាធំសុវត្ថិភាពសារធារណៈ បានជិះរថយន្តជនស៊ីវិលេពីរគ្រឿងនៅពេលដែលពួកគេរងការវាយប្រហារដោយពួកឧទ្ទាម នៅម៉ោង៤និង៣០នាទីរសៀលនៅក្នុងភូមិ តូបូរ៉ាន់។
ឧត្តមសេនីយ៍ កេសា អ៊ីដូមេបញ្ជាការកងពលធំលេខ៩០៣ បានថ្លែងថា ទាហាននិងប៉ូលិស បានគ្រប់គ្រងស្ថានការណ៍យ៉ាងឆាប់រហ័សធ្វើការតបតទៅហ្នឹងសកម្មភាពវាយប្រហារនេះ និងបានធ្វើការវាយបក វិញនិងបានសំលាប់ពួកឧទ្ទាមនិងបានរកឃើញកាំភ្លើងខ្លី៤៥ដើម។
ក្នុងការប្រយុទ្ឋគ្នារយៈពេល១៥នាទីនេះបានសម្លាប់ទាហានរដ្ឋាភិបាលម្នាក់និងរងរបួសបីនាក់ផ្សេងទៀត។អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យ និងរួចផុតពីគ្រោះថ្នាក់ហើយដែរ។
អង្គការឧទ្ទាម NPA បាននឹងកំពុងធ្វើយុទ្ធនាការទ័ពព្រៃរបស់ប្រឆាំងនឹងរដ្ឋាភិបាលនៅតាមទីជនបទនានាអស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។ ការប៉ាន់ប្រមាណ យោធាអង្គការឧទ្ទាម NPA មានកម្លាំង ជាង៤ 000នាក់ ក្នុងទីតាំងឈរជើងនានានៅក្នុងប្រទេសនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!