(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,157
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ស្រ្តីខ្មែររងគ្រោះ២នាក់ ត្រូវបានបញ្ជូនមកម្ពុជាវិញ នៅរសៀលនេះ

  • VOY News
  • ពុធ , ០៥ , សីហា , ២០១៥ - ១៧:១៧
  • ព័ត៌មានជាតិ
  • Comments

ស្រ្តីខ្មែររងគ្រោះ២នាក់ ដែលត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន ត្រូវបានបញ្ជូនមកកម្ពុជាវិញ នៅរសៀលនេះ បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍។

ក្រសួងការបរទេសកម្ពុជាអោយដឹងទៀតថា ស្រ្តីខ្មែរដែលរងគ្រោះទាំង២នាក់នោះមានឈ្មោះ ងួន ចាន់ណា អាយុ ២៤ឆ្នាំ រស់នៅភូមិតាដែងថ្មី ឃុំពោលម្រឿល ស្រុកបសែត ខេត្តកំពង់ស្ពឺ និងឈ្មោះ ស៊ូ ចិន្ដា អាយុ៣៤ឆ្នាំ រស់នៅភូមិស្ពឺ ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

ជនរងគ្រោះបានធ្វើដំណើរ មកដល់អាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងសៀមរាប នៅរសៀលម៉ោង៣ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ។

ជាថ្មីម្ដងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវ ដោយទទូចដល់ពលរដ្ឋខ្មែរ ពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះត្រូវធ្វើការប្រុងប្រយ័ត្ន ចំពោះការឆបោក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិត ប៉ុនប៉ងនាំបងប្អូនទៅធ្វើការ ដោយភូតកុហកថានឹងទទួលបានប្រាក់ខែច្រើន ឬនាំទៅរៀបការ ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។

ដោយ៖ សំឡេងយុវជន

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,157
ស្តាប់អនឡាញ