ចំនួនភ្ញៀវទេសចរណ៍ចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង តែចំណូលថយចុះ
ភ្ញៀវទេសចរណ៍ចូលទស្សនារមណីយដ្ឋានអង្គរមានការកើនឡើង ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០១៥ តែបែបជាទទួលបានប្រាក់ចំណូលតិចទៅវិញ បើធៀបនឹងរយៈពេល ៧ ខែ ឆ្នាំ ២០១៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ៣ សីហា ឆ្នាំ ២០១៥។
ភ្ញៀវទេសចរណ៍ដែលចូលមកទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៧ ខែ ចាប់ពីខែ មករា ដល់ខែ កក្កដា ឆ្នាំ ២០១៥ នេះ មានជាង ១លាន ២សែននាក់ បើធៀបនឹងចន្លោះ ពេលដូចគ្នា ក្នុងឆ្នាំ ២០១៤ មានការកើនឡើង ជិត ៥ % ។ តែប្រាក់ចំណូលបែរជាមានការធ្លាក់ចុះទៅវិញ គឺទទួលបានជាង ៣៥ លាន ដុល្លារ ឬ ធ្លាក់ចុះប្រមាណ ០,១ % បើធៀបនឹងឆ្នាំមុន។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល ១ខែ ក្នុងខែ កក្កដា មានភ្ញៀវទេសចរណ៍ចូលមកទស្សនារមណីយដ្ឋានអង្គ ប្រមាណជាង ១ សែន ៥ម៉ឺននាក់ និងទទួលបានប្រាក់ចំណូលប្រមាណជាង ៤លាន ៥ សែនដុល្លារ គឺមានការកើនឡើងជិត ៥ % បើធៀបនឹងឆ្នាំ ២០១៤ ក្នុងខែកក្កដាដូចគ្នា៕
ដោយ៖ សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!