ព្រះមហាក្សត្រ យាងសម្ភោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌល ថែទាំមនុស្សចាស់ ព្រះសីហនុរាជ្យ នៅព្រឹកនេះ
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ទ្រង់បានយាងជាព្រះរាជអធិបតី នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌល ថែទាំមនុស្សចាស់ ព្រះសីហនុរាជ្យ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៥ នេះ។
នៅក្នុងពិធីសម្ពោធនោះ ក៏មានវត្តមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ចូលរួមហែរហមដែរ ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ព្រះសីហនុរាជ្យ ដែលស្ថិតនៅក្នុងបរិវេណ មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតបានកសាងឡើង កាលពីដើមឆ្នាំ២០១៤ ដោយចំណាយព្រះរាជទ្រព្យ សម្តេចម៉ែ ផ្ទាល់ ដោយមានទឹកប្រាក់ប្រមាណ ៣លានដុល្លារអាមេរិក៕
ដោយ៖ សំឡេងយុវជន
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!