(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,114
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោកផៃ ស៊ីផាន៖ អង្គការសហប្រជាជាតិ មិនទាន់រកឃើញផែនទី ដែលកម្ពុជាចង់បានយកមកផ្ទៀតផ្ទាត់ព្រំដែន នោះទេ

  • VOY News
  • ព្រហស្បតិ៍ , ០៦ , សីហា , ២០១៥ - ១៧:០៥
  • ព័ត៌មានជាតិ
  • Comments

អង្គការសហប្រជាជាតិ នៅតែកំពុងបន្តរស្រាវជ្រាវរកផែនទីដែលកម្ពុជាស្នើសុំ ដែលពេលនេះនៅមិនទាន់រកឃើញ ប៉ុន្តែផែនទីដែលរកឃើញនោះ គឺជាផែនទី ចំនួន១៨ផ្ទាំង ដែលត្រូវបានកម្ពុជា​ដាក់​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ពី​ការ​ទំលាក់​គ្រាប់​បែក​លើ​ប្រទេសកម្ពុជានៅ​ក្នុង​អំឡុង​សម័យ​សង្គមរាស្ត្រ​និយម។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណរដ្ឋមន្ត្រី ប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃទី៦សីហានេះ។

លោកផៃស៊ីផាន បន្តទៀតថា ចំពោះសំណើរបស់កម្ពុជាទៅកាន់ប្រទេសបារាំង សុំខ្ចីផែនទីនោះ គឺរដ្ឋាភិបាលបារាំងបានទទួលរួចហើយ ហើយមានសញ្ញាវិជ្ចមានទៀតផង។

សំឡេង៖

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ណែនាំ​ឲ្យ​មន្ត្រី​រៀបចំ​ទទួល​ផែនទី​ចំនួន​១៨​ផ្ទាំង ដែល​បាន​រក​ឃើញ​នៅ​អង្គការ​សហប្រជាជាតិ ហើយការទទួលផែនទីនោះទៀតសោធ ត្រូវបើចំហរ ដោយអ្នក​ពាក់ព័ន្ធ​និង​បក្ស​ប្រឆាំង​ក៍​អាចចូលរួមបានដែរ ដើម្បីបង្ហាញពី​តម្លាភាព​។

ចំពោះសំណើររបស់កម្ពុជាទៅកាន់រដ្ឋាភិបាលប្រទេសអង្គគ្លេសសុំខ្ចីផែនទីនោះ លោកផៃ ស៊ីផាន បញ្ជាក់ថា រហូតមកទល់នឹងពេលនេះ លោកមិនទាន់ទទួលបានសញ្ញាណាមួយគួរអោយកត់សំគាល់នៅឡើយនោះទេ។

ក្នុងឱកាសទៅសម្ភោធស្ពានមិត្តភាពកម្ពុជាចិន តាខ្មៅ លោក នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថាវិការ យ៉ាងច្រើនត្រឹម៥លានដុល្លារ ដើម្បីបញ្ជូនមន្រ្តីគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ  ប្រទេសបារាំង និងប្រទេសអង់គ្លេស ដើម្បីផ្ទៀងផ្ទាត់ផែនទី ដែលកម្ពុជាយកទៅតម្កល់ទុក នៅបណ្ដាប្រទេសទាំងនោះ។ ទន្ទឹមនឹងនោះ លោក បានអំពាវនាវ ដល់ អ្នកដែលមានផែនទីកម្ពុជាត្រឹមត្រូវទាំងអស់ ត្រូវបញ្ជូនមករាជរដ្ឋាភិបាល និងរាជបណ្ឌិតសភា ដើម្បីធ្វើការ សិក្សាស្រាវជ្រាវដោយឯករាជ្យ ដើម្បី ផ្ទៀងផ្ទាត់គ្នាឲ្យបានច្បាស់លាស់  បើខុសថាខុស ត្រូវថាត្រូវ។

បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ​ធ្លាប់លើកឡើងកន្លងមក សព្វថ្ងៃ​នេះការ​បោះបង្គោលព្រំដែន​ជាមួយ​វៀតណាម​សម្រេច​បាន​​៨៣ភាគរយហើយ​នៅ​​លើខ្សែព្រំដែន​ប្រមាណ​១២៦០គីឡូម៉ែត្រ។ ប៉ុន្តែ​​លោក​ថា​កម្ពុជា​ក៏​អាច​សើរើ​បាន​ បើ​ករណី​បោះទៅ​​មាន​​ភាព​​លម្អៀង។

កាលពីអំឡុងពាក់កណ្តាលខែកក្កដាកន្លងទៅ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹមហុង​ បាន​ថ្លែង​ថា​ សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ដែល​រដ្ឋាភិបាលកម្ពុជានិង​វៀតណាម​បាន​ចុះហត្ថលេខារួមគ្នា ​អនុញ្ញាត​ឲ្យ​​ភាគី​ទាំងពីរ​គូសចម្លង​ខ្សែ​ព្រំដែន​​ពី​ផែន​ទី​បោន​១/១០០០០០មក​លើ​ផែន​ទី​UTM១/៥០០០០ ​ដើម្បី​ជា​ជំនួយ​​​ដល់​ក្រុម​ប​ច្ចេក​ទេស​យ​ក​​មក​អនុវត្ត​នៅ​​លើ​ដី​ជាក់ស្តែង។

មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​​ចែងថា ​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុ​ង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​១/១០០ ០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ១៩៦៣-១៩៦៩។

អ្នកតាមដានសង្គម លោកកែម ឡី សោកស្តាយដែល ការបោះបង្គោលព្រំដែនបាន៨៣ភាគរយទៅហើយ ដោយមិនបានយកផែនទីដែលតំកល់ អង្គការសហប្រជាជាតិមកប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។

សំឡេង៖

ចំពោះដំណោះស្រាយទៅលើបញ្ហាព្រំដែន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព កម្ពុជា គួរប្រើយន្តការអន្តរជាតិ ដោយផ្តឹងវៀតណាម ទៅតុលាកាអន្តរជាតិ ICJ រឿងព្រំដែន ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងកាលពីពេលថ្មីៗនេះថា  អ្នកដែលចង់អោយផ្តឹងទៅ ICJ ត្រូវ ធ្វើសារណាពន្យល់ឱ្យបានច្បាស់លាស់ រឿងប្តឹងទៅវៀតណាម។  លោកលើកឡើងថា បើប្តឹងដើម្បីតែចាញ់ក្តីនោះ កម្ពុជាសុខចិត្តមិនប្តឹងល្អជាង។

រហូតមកដល់ពេលនេះ សារធារណៈជន និងអ្នកតាមដានសង្គម កំពុងទន្ទឹងរងចាំ ប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិច បារាំង​ អង្គគ្លេស និងអង្គការសហប្រជាជាតិ ផ្តល់ផែនទីដែលកម្ពុជាស្នើសុំ ដើម្បីយកមកផ្ទៀងផ្ទាត់នឹងផែនទីដែលរដ្ឋាភិបាល បានកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលពេលនេះ ការបោះបង្គោលសម្រេចបាន៨៣%។

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,114
ស្តាប់អនឡាញ