រហូតដល់អាណត្តិទី៥ រដ្ឋសភាអនុម័តច្បាប់ទាក់ទងផ្ទាល់នឹងស្ត្រី បាន១៥ច្បាប់
" រដ្ឋសភាបានអនុម័តច្បាប់ប្រមាណ៤០០ ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៥ ក្នុងនោះច្បាប់ពាក់ព័ន្ធផ្ទាល់ចំពោះស្រ្តីមានចំនួន ១៥ច្បាប់ និងមាន សទ្ធិសញ្ញា អនុសញ្ញាពិធីសារចំនួន៦ ដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងតម្លៃស្រ្តី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។" នេះជាការ លើកឡើងរបស់លោកស្រី ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ក្នុងកម្មវិធីបទបង្ហាញ នៅថ្ងៃទី៧សីហានេះ នៅវិមានរដ្ឋសភា។
កម្មវិធីនេះ មានការចូលរួមពីអ្នកជំនាញការ មកពីក្រសួង ស្ថាប័នជាច្រើន រួមមានក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួង សុខាភិបាល និងក្រសួងកិច្ចការនារី ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
លោកស្រី ឃួន សុដាវី បានលើកឡើងថា ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តីបានរៀបចំកិច្ចប្រជុំ នេះឡើង ដើម្បីប្រមូលព័ត៌មាន និន្នន័យ ពីបណ្តាលស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ត គោលនយោបាយលើកកម្ពស់ស្រ្តីសមភាពយេនឌ័រ ការគោរពសិទ្ធិស្រ្តី និងគោលការណ៍គតិយុត្តិមួយចំនួន ដើម្បីឲ្យការអនុវត្តផែនការសកម្មភាពរយៈ ពេល៣ឆ្នាំ (២០១៥-២០១៨) សម្រេចបានជោគជ័យ។
ដោយ៖ សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!