អ្នកច្បាប់ថាកិច្ចព្រមព្រៀងនុយក្លេអែរអឺរ៉ង់នៅមិនទាន់គ្រប់គ្រាន់
អ្នកជំនាញការផ្នែកច្បាប់បានថ្លែងថា កិច្ចព្រមព្រៀងនុយក្លេអែរអឺរ៉ង់ ដែលបានអំពាវនាវឲ្យមានការចូលរួមយ៉ាងទូលំទូលាយនូវផែនការសកម្មភាពរួមគ្នាឬ (JCPOA)នោះ ជាកិច្ចព្រមព្រៀងអន្តរជាតិដែលមិនទាន់ត្រឹមត្រូវតាមតម្រូវការច្បាប់អន្តរជាតិនៅឡើយទេ។
លោក Nejatollah Ebrahimian អ្នកនាំពាក្យរបស់ក្រុមប្រឹក្សា Guardian និងជាសាស្រ្តាចារ្យច្បាប់នៅសកលវិទ្យាល័ផងដែរនោះបានថ្លែងប្រាប់ទីភ្នាក់ងារពត៌មាន IRNAកាលពីថ្ងៃទី៩ខែសីហាថា កិច្ចព្រមព្រៀងដែលបានសំរេចនាពេលកន្លងមកនេះ ជាកិច្ចព្រមព្រមព្រៀងខ្វះសារៈសំខាន់ផ្នែកច្បាប់។លោកបានថ្លែងថា ប្រសិនបើយើងធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅក្នុងសភា នោះមានន័យថាយើងបានប្តេជ្ញាចិត្តធ្វើទាំងខុសឆ្គងហើយ។
លោកបានចង្អុលបង្ហាញថា ការទទូចរបស់សមាជិកសភាអ៊ីរ៉ង់ក្នុងអនុម័ត្រច្បាប់នៃកិច្ចព្រមព្រៀងនេះ ឲ្យជាច្បាប់មួយហើយប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តដោយសភា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់នឹងត្រូវមានកាតព្វកិច្ច អនុវត្តទៅច្បាប់ទាំងនេះ ទោះបីផ្នែកម្ខាងទៀតនៃកិច្ចព្រមព្រៀងនេះគឺជាការរំលោភបំពានក៏ដោយ។
កិច្ចព្រមព្រៀងព្រៀងនុយក្លេអ៊ែអឺរ៉ង់ដ៏ចម្រូងចម្រាសបានកើតឡើងនៅថ្ងៃទី១៤ខែកក្កដារវាងរដ្ឋាភិបាលទីក្រុងតេរ៉ង់និងក្រុមP 5 + 1 មាន(អាមេរិក, អង់គ្លេស, បារាំង, រុស្ស៊ី, ចិន, និងអាល្លឺម៉ង់) ដើម្បីបញ្ចប់ជម្លោះជាយូរមកហើយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ប្រទេសមហាអំណាចទាំងប្រាំមួយបាន ចោទប្រកាន់ថា រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់កំពុងដំណើរការកម្មវិធីគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងប្រទេសខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុង Tehran បានបដិសេធការអះអាងនេះ។
តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសអ៊ីរ៉ង់បានព្រមព្រៀងគ្នាដើម្បីកំណត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួននៅក្នុងទទួលបានមកវិញ នូវការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់នាពេលកន្លងមក។
អង្គការនីតិបញ្ញត្តិរបស់ប្រទេសដែលមានមុខចរចាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ឺរ៉ង់ ត្រូវអនុម័តកិច្ចព្រមព្រៀងនេះ មុនពេលដែលរដ្ឋាភិបាលរបស់ពួកគេអាចអនុវត្តការងារទាំងនេះបាន។
លោក Ebrahimian បានគូសបញ្ជាក់ថា ការអះអាងរបស់លោក បានធ្វើឡើងនៅក្នុងវិសាលភាពនៃសកម្មភាពសិក្សារបស់ខ្លួននិងមិនបានពាក់ព័ន្ធនឹងតួនាទីរបស់លោកដែលជាអ្នកនាំពាក្យរបស់ក្រុមប្រឹក្សា Guardian Councilនោះទេ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!