គណបក្សសង្គ្រោះជាតិ ប្រគល់ផែនទីទៅ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃនេះ
គណបក្សសង្គ្រោះជាតិ ប្រគល់ផែនទី ឌីជីថល ចំនួន២៦ ផ្ទាំង ទៅអោយក្រុមការងារស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ ដើម្បីប្រើជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ដំណោះស្រាយ ក្នុងជម្លោះព្រំដែន ជាមួយប្រទេសជិតខាង ដែលកំពុងតែឡើងកំដៅខ្លាំងនៅពេលកន្លងទៅនេះ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លើកឡើងថា ផែនទី ឌីជីថល ចំនួន ២៦ ផ្ទាំង ដែលប្រគល់ទៅឲ្យ ប្រធានក្រុមការងារស្រាវជ្រាវ រាជបហណ្ឌិត្យសភា លោក សុខ ទួច ដើម្បីយកទៅផ្ទៀងផ្ទាត់ និង ផែនទីរបស់លោក វ៉ា គឹមហុង មិនយកជាផ្លូវការនោះទេ។ ផែនទីទាំងពីនេះ នឹងត្រូវយកទៅ ទៅពិនិត្យមើល ដើម្បីរកប្រភពផែនទីដែលត្រឹមត្រូវប៉ុណ្ណោះ ។ លោក បញ្ជាក់ទៀតថា ផែនទីដែលផ្លូវការនោះ គឺផែនទីដែលតំកល់ នៅអង្គការសហបប្រជាជាតិ ប៉ុន្តែ អង្គសហប្រជាជាតិមិនទាន់រកឃើញនោះទេ។ ហើយលោកថា នៅមានជម្រើសមួយដែលយកជា ផ្លូវការបាន គឺ ផែនទីនៅ ប្រទេស មហាអំណាចទាំង ៣ ដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំ ដើម្បីយកមកផ្ទៀងផ្ទាត់។
ឯផែនទីរបស់ UN ដែលទើបមកដល់ថ្មីៗនេះ លោក អុំ សំអាន ថាមិនមែនផែនទី ដែលសម្ដេចតា តម្កល់ទុក នៅអង្គការសហជប្រជាជាតិឆ្នាំ ១៩៦៤ តាមមាត្រា២ នៃរដ្ឋធម្មនុញ្ញនោះទេ តែគឺជាផែនទី ដែលប្តឹងសហរដ្ឋអាមេរិក ពីការទំលាក់គ្រប់បែក និងការឈ្លានពានរបស់វៀតណាមខាងត្បូង។
សូមបញ្ជាក់ថា ផែនទី២៦ផ្ទាំងនោះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា/វៀតណាម នៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ កំពង់ចាម ព្រៃវែង តាកែវ និងខេត្តកំពត ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានស្នើទៅ ប្រទេសមហាអំណាច៣ មាន សហរដ្ឋអាមេរិច បារាំង និងអង់គ្លេស ដើម្បីសុំខ្ចីផែនទីកម្ពុជាដែលប្រទេសទាំងនោះមាន យកមកផ្ទៀតផ្ទាត់នឹងផែនទីដែលរដ្ឋាភិបាល បានកំពុងប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាម។
ប៉ុន្តែ ប្រទេសទាំង៣នោះ នៅមិនទាន់ផ្តល់ចំឡើយដល់កម្ពុជានៅឡើយនោះទេ។ សម្រាប់តែប្រទេសបារាំង លោក ផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី ធ្លាប់ប្រាប់វិទ្យុសំឡេងយុវជនថា ហាក់មានសង្ឃឹមដូចការស្នើសុំ។
ដោយ៖ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!