(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,024
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍និងក្រុមការងារវិស័យឯកជន បង្កើត​ក្រុមការងារពង្រឹងវិស័យទេសចរណ៍នៅតាមខេត្តសំខាន់ៗ

  • VOY News
  • អង្គារ , ១១ , សីហា , ២០១៥ - ១៧:១៧
  • ព័ត៌មានជាតិ
  • Comments

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី១១សីហានេះ បានថ្លែងអំពីសភាពការណ៍ និងនិន្នាការ​ទេសចរណ៍កម្ពុជា និងក្នុងតំបន់ ចាប់តាំងពី គោលនយោបាយអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជា ការបណ្តុះបណ្តាលធនធាន​មនុស្សជំនាញក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយផលិតផលទេសចរណ៍ ការសម្រួលការ​ធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ព្រឹត្តិការទេសចរណ៍ថ្មីៗ ហូតដល់គោលនយោបាយថ្មីៗ
ដែលក្រសួងទេសចរណ៍បាន និងកំពុងរៀបចំ ដូចជា គោលនយោបាយ​និវេសនដ្ឋានទី២ និងគោលនយោបាយទាក់ទាញ​ ទេសចរចូលនិវត្តន៍ ជាដើម។

ក្រសួងទេសចរណ៍បានអោយដឹងថា ក្រសួងនិងក្រុមការងារវិស័យឯកជនផ្នែកទេសចរណ៍ បានឯកភាពបង្កើត​ក្រុមការងារ និងចាត់តាំងមន្ត្រីបង្គោលដើម្បីរៀបចំ កិច្ចប្រជុំពិភាក្សា​រៀងរាល់៣ខែម្តង នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

ក្រុមការងារ២ដើម្បីទំនាក់ទំនងការងារទេសចរណ៍ ជាមួយផ្នែកឯកជន​រួមមាន៖ ក្រុមការងារ​អភិវឌ្ឍ​គុណភាពផលិតផលទេសចរណ៍ និងក្រុមការងារ​ក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្ស​ផ្សាយ​ទេសចរណ៍។ 
ក្រសួងបន្តថា ក្រុមការងារទាំងពីរ ត្រូវរៀបចំជា ក្រុមទំនាក់ទំនងបង្គោល ដែលរួមមាន​លេខាធិការដ្ឋាន និងក្រុមអនុវត្តការងារ ដើម្បីរៀបចំពិភាក្សាលើវិសាល​ភាពនៃកិច្ចសហប្រតិបត្តិការ​លើតារាងកាលបរិច្ចេទព្រឹត្តិការណ៍ទេសចរណ៍ និងផ្នែកឧស្សាហកម្មទេសចរណ៍ ដូចជាអាកាសចរណ៍ ទីភ្នាក់ងារធ្វើដំណើរ សណ្ឋាគារ ជាដើម។

ដោយ៖ សំឡេងយុវជន

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,024
ស្តាប់អនឡាញ