ការតវ៉ាកាន់តែធំនៅអាមេរិកកាលពីថ្ងៃអង្គារ៍ពេលរំលឹកខួបមួយឆ្នាំនៃការបាញ់សម្លាប់Michel Brown
សហរដ្ឋអាមេរិក ១២,សីហា,២០១៥៖ការតវ៉ានៅក្នុងការរំលឹកខួបមួយឆ្នាំនៃការបាញ់សម្លាប់ក្មេងប្រុសជំទង់ Michael Brown វ័យ១៨ឆ្នាំដែលគ្មានអាវុធនៅក្នុងដៃពីសំណាក់ប៉ូលិសស្បែកសរ បានឡើងកំដៅកាន់តែខ្លាំងនៅថ្ងៃទីពីរនេះនៃការតវ៉ា ពោលគឺថ្ងៃអង្គារ៍នៅក្នុងទីក្រុង Ferguson។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារពត៌មានចិនស៊ីហួរបានឲ្យដឹងថា ក្រុមបាតុករបានគប់ដុំថ្មនិងដបទឹកដាក់ក្រុមប៉ូលិសតាំងពីរាត្រីថ្ងៃចន្ទរហូតដល់ព្រលឹមថ្ងៃអង្គារ៍ ខណ
ៈនោះដែរប៉ូលិសបានប្រើស្ប្រ៉ាយធ្វើពីម្រេចបាញ់ដាក់ពួកគេវិញក្នុងន័យបង្ក្រាបការប្រឆាំងតវ៉ានេះ។
ប្រជាជននៅក្នុងក្រុងជាង៦០០នាក់បានដើនៅតាមដងផ្លូវ បានវាយស្គរនិងបានស្រែកជេរប្រទិចដាក់មន្រ្តីប៉ូលិសខណៈដែលការតវ៉ាបានបានធ្វើឡើងកាន់តែធំបនិងខ្លាំងជាងមុនក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ។គេឃើញុំមានឧត្ថម្ភាចក្ររបស់ប៉ូលិសបានហោះឆ្វែលពីលើក្រុមបាតុករយ៉ាងទាបបំផុតនិងបានបើកភ្លើងដាក់ពួកគេផងដែរ។
ភាគីខាងប៉ូលិសបានថ្លែងថា ពួកគេបានឃាត់ខ្លួនមនុស្សចំនួន ២៣នាក់ដែលពាក់ព័ន្ឋនឹងក្រុមបាតុករទាំងអស់នោះ។យោងតាមសេចក្តីរាយការណ៍ពីស៊ីនហួរក៏បានបញ្ចាក់ឲ្យដឹងដែរថា មន្រ្តីប៉ូលិសក៏បានឆែកឆេររថយន្តមួយចំនួនរកអាវុធផងដែរ។មានរថពាសដែកពីរគ្រឿងក៏បានដាក់បញ្ឈចោលនៅលើដងផ្លូវនៅក្នុងក្រុងកើ់តហេតុនោះ។
ក្នុងពេលតវ៉ានេះបានឡើងកំដៅ មានការគប់ដុំថ្មនិងដបទឹកដាក់មន្រ្តីប៉ូលិស ភ្លាមៗនោះ នៅម៉ោងប្រហែលជាពីររំលងអាធ្រាធក្រុមយោធាជាតិអាមេរិកបានមកដល់ដោយមានទាំងកាំភ្លើងស្វ័យប្រវិត្តិមកជាមួយផងដែរ ដោយពួកគេបានថ្លែងថា គេមកនេះដើម្បី ជួយការពារ។មិនតែប៉ុណ្នោះក្រុមយោធាខាងលើនេះ គេក៏បានសង្កេតឃើញថាមានវត្តមាននៅ តាមអាគារដែលត្រូវបានគេដុត ក្នុងពេលមានកុប្បកម្មកាលពីខែវិច្ឆិកាឆ្នាំ ២០១៤បន្ទាប់ពីមិនមានការចោទប្រកាន់អតីតមន្ត្រីប៉ូលីសលោក Darren Wilson ។
នៅព្រឹកថ្ងៃអង្គារ៍ ក្រុមអ្នកតវ៉ាប្រហែល ៥០នាក់បាន បិទផ្លូវ Interstate70ជាផ្លូវហាយវ៉េមានបួនជួរដែលមមាញឹកបំផុតបន្ទាប់មកក៏មានការចាប់ខ្លួនមនុស្សជាច្រើន។ អ្នកកាសែតម្នាក់មកពីបណ្តាញទូរទស្សន៍ ABC នៅក្រុង Fusion ក៏ដូចជាពីរនាក់ទៀតដែលកំពុងធ្វើការឲ្យទីភ្នាក់ងារព័ត៌មានរុស្ស៊ីនៅក្រុង Ruptly ត្រូវបានគេឃុំខ្លួនមួយរយៈ។
កាលពីថ្ងៃអាទិត្យក្រុមមនុស្ស ៦០០ នាក់ឈរនៅស្ងៀមអស់រយៈពេលបួននាទីកន្លះ ដើម្បីគោរពវិញ្ញាណក្ខន្តMichael Brown ក្មេងទំទង់ស្បែកខ្មៅវ័យ១៨ឆ្នាំជាឃាតកម្មនៅក្នុងក្រុង Ferguson រដ្ឋ Missouri ប្រព្រឹត្តដោយមន្ត្រីប៉ូលិសស្បែកសរម្នាក់កាលពីឆ្នាំទៅ ៕
ប្រែសំរួលដោយ៖ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!