អៀកឡង់សោកស្តាយចំពោះការហាមឃាត់នាំចូលអាហារទៅរ៉ុស្ស៊ី
(ប្រទេស អៀកឡង់)១៤,សីហា,២០១៥៖ រដ្ឋាភិបាលប្រទេសអៀកឡង់ បានសម្តែងការសោកស្តាយរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ីស្តីពីការបញ្ជូលប្រទេសនេះ ទៅក្នុងបញ្ជីនៃក្រុមប្រទេសដែលត្រូវហាមឃាត់ការនាំចូលទៅកាន់ប្រទេសរុស្ស៊ី ។នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងការបរទេសអៀកឡង់។
លោកGunnar Bragi Sveinsson រដ្ឋមន្រ្តី ក្រសួងការបរទេសអៀកឡង់បានថ្លែងថា ការសម្រេចចិត្តនេះគឺជាការខកចិត្តយ៉ាងខ្លាំង។ យើងនឹងបន្តកិច្ចសន្ទនាជាមួយ សមភាគីរបស់រុស្ស៊ីរបស់យើងនៅក្នុងសប្តាហ៍នេះដើម្បីពន្យល់ពីជំហរ និងផលប្រយោជន៍សេដ្ឋកិច្ចអៀកឡង់ក្នុងការចូលរួមនេះ។
នាយករដ្ឋមន្ដ្រីរុស្ស៊ីលោក Dmitry Medvedev បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានពង្រីកការហាមឃាត់ការធ្វើពាណិជ្ជកម្មស្បៀងអាហារទៅឱ្យប្រទេសចំនួនប្រាំបន្ថែមទៀត។ ក្នុងប្រទេសចំនួនប្រាំដែលមានអាល់បានី ម៉ុងតេណេហ្គ្រោ, អៀកឡង់,លិចទេនស្តែននិងអ៊ុយក្រែន ។
ចាប់តាំងពីខែសីហាមក រុស្ស៊ីបានហាមឃាត់ការនាំចូលម្ហូបអាហារពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដានិងអូស្រ្តាលី ក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយបានចោទប្រកាន់ពីតួនាទីរបស់ប្រទេសរុស្ស៊ី នៅក្នុងវិបត្តិអ៊ុយក្រែនដែលតែកំពុងបន្តនៅឡើយ។
ប្រទេសអៀកឡង់ ,ម៉ុងតេណេហ្គ្រោ, អាល់បានី, ន័រវែស ,លិចទេនស្តែន, អ៊ុយក្រែននិងប្រទេសហ្សកហ្ស៊ី បានបញ្ជាក់កាលពីលើកមុនទៅកាន់សហភាពអឺរ៉ុបក្នុងសម្រេចចិត្តរបស់ខ្លួន ដើម្បីពង្រីកទណ្ឌកម្ម លើប្រទេសរុស្ស៊ីមួយឆ្នាំបន្ថែមទៀត។
កាលពីថ្ងៃទី៦ ខែសីហារុស្ស៊ីបានចាប់ផ្តើម បំផ្លាញចំណីអាហារដែលមកពីបណ្តាប្រទេសក្នុងបញ្ជីខ្មៅរបស់ខ្លួន តាមបញ្ជារបស់ប្រធានាធិបតីលោកវ្ល៉ាឌីមៀរពូទីន៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!