អ្នកបដិវត្តន៍ជើងចាស់គុយបាថាអាមេរិកជំពាក់គុយបារាប់លានដុល្លា
(ប្រទេស គុយបា) ១៤,សីហា,២០១៥៖ មេដឹកនាំប្រទេសគុយបា លោក ហ្វីដែល កាស្ត្រូ កាលពីថ្ងៃព្រហស្បតិ៍ បានរំឭកសហរដ្ឋអាមេរិកថា ខ្លួនជំពាក់ការខូចខាតរបស់ប្រទេសគុយបាមានទំហំដល់ទៅ "រាប់លានដុល្លារ" ខណៈពេលដែលបានខ្លួនសន្យាថា ប្រទេសរបស់លោកនឹងមិនបញ្ឈប់ការប្រយុទ្ធដើម្បីសន្តិភាពនិងសុខុមភាពរបស់មនុស្សជាតិទាំងអស់។
នៅក្នុងសារមួយដែលបានចេញផ្សាយជាសារធារណៈ នៅក្នុងថ្ងៃចំរើនអាយុ៨៩ឆ្នាំរបស់លោក អតីតប្រធានាធិបតីនៃប្រទេសគុយបា បានថ្លែងថា អាមេរិកបានជំពាក់ប្រាក់បំណុលគុយបាយ៉ាងច្រើន ក្នុងនោះរួមមានការធ្វើឲ្យខាតបង់ទឺកប្រាក់ដល់ទៅរាប់លានដុល្លាក្នុងកំឡុងពេលនៃការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ដែលប្រទេសាគុយបាមានភស្តុតាងយ៉ាងច្បាស់មិនអាចប្រកែកបានឡើយរួមទាំងជម្លោះដែលបានប្តឹងសារទុក្ខទៅអង្គការសហប្រជាជាតិ។
នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា Reality and Dreams លោក កាស្ត្រូ បានកត់ត្រាថា យុត្តិធម៌សង្គមសហរដ្ឋអាមេរិក ត្រូវតែពិចារណាថា ពលរដ្ឋមានលទ្ឋភាព ទទួលបានការអប់រំ ,សុខមាលភាព, សារធាតុចិញ្ចឹម, វប្បធម៌, សន្តិសុខនិងសិទ្ឋនៃការគោរព ដោយមិនបាច់គិតពីពណ៌សម្បុរ ឬប្រទេសជាប្រភពដើមរបស់ពួកគេ។
អ្នកបដិវត្តន៍ជើងចាស់រូបនេះ ក៏បានថ្កោលទោសសង្គ្រាមនិងបានរំឭកអំពីការ ស្លាប់និងរបួសរបស់មនុស្សរាប់លាននាក់ដែលសហភាពសូវៀតនិងប្រទេសចិនបានទទួលរងគ្រោះក្នុងកំឡុងពេលសង្គ្រាមលោកលើកទី II, ក៏ដូចជាការខាតបង់សម្ភារៈយ៉ាងសម្បើមផងដែរ។
ទោះជាយ៉ាងណាលោកបានបញ្ចេញកំហឹងរបស់ខ្លួនបានយ៉ាងចាស់ដៃដែលលោកបានគុំទុកចំពោះ សហរដ្ឋអាមេរិកដោយបញ្ជាក់ថា ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី II, អាមេរិករក្សាបាននូវទឹកដីនិងឧស្សាហកម្មរបស់ខ្លួននិងជាប្រទេសដែលមានជាងគេបំផុតនិងរក្សាអាវុធនៅលើផែនដីច្រើនបំផុតផងដែរ ខណៈពេលដែលប្រទេសផ្សេងទៀតបានរាប់សពមនុស្សដែលរងគ្រោះដោយសារអាវុធទាំងនេះ។
សូមជំរាបថា អត្ថបទរបស់លោក ហ្វីដែល កាស្ត្រូ ត្រូវបានចុះផ្សាយ មុនថ្ងៃដំណើរទស្សនកិច្ចរបស់លោក John Kerry នៅថ្ងៃសុក្រនេះ គឺនៅពេលដែលលោកនឹងធ្វើជាអធិបតីក្នុងពិធីសម្ពោធស្ថានទូតអាមេរិកនៅក្រុងឡាហាវ៉ាន។ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ច លើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំមកហើយ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅកោះសង្គមនិយមដែលបានស្តារឡើងវិញនូវទំនាក់ទំនងការទូតជាមួយក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ ខែកក្កដាបន្ទាប់ពីស្អប់ខ្ពើមគ្នាអស់ពាក់កណ្តាលសតវត្សរ៍មកហើយនោះ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!