អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការប្រចាំនៅទ្វីបអឺរ៉ុប OSCEថាសង្រ្គាមនៅខាងកើតអ៊ុយក្រែនធំជាងមុន
(ប្រទេស អ៊ុយក្រែន)១៤,សីហា,២០១៥៖ អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការប្រចាំនៅទ្វីបអឺរ៉ុប ហៅកាត់ថា OSCE ដែលបានឃ្លាំមើលស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន បានថ្លែងកាលពីព្រហស្បត៍ថា អំពើរហិង្សាបានចាប់ផ្តើមជាថ្មីនៅក្នុងតំបន់ ដែលមានទំហំកាន់តែធំជាងមុនកាលពីប៉ុន្មានថ្ងៃមុននេះ។
លោក Alexander Hug អនុប្រធានក្រុមឃ្លាំមើលរបស់អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការប្រចាំនៅទ្វីបអឺរ៉ុប ក្នុងបេសកម្មឃ្លាំមើលជាពិសេសនៅអ៊ុយក្រែនបានថ្លែងប្រាប់អ្នកយកពត៌មាននៅក្នុងទីក្រុងគៀវថា សាក្សីរបស់អង្គការខាងលើ មិនទាន់បានបញ្ជាក់ពីលទ្ឋផលថាតើមានមនុស្សរងរបួសនិងស្លាប់ឬក៏ខូតខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង រួមទាំងហេដ្ឋារចនាសម្ព័ន្ឋខមានទំហំប៉ុណ្នានៅឡើយទេ។លោកបានបន្តថា ភាំគីទាំងពីរនេះបានប្រើប្រាស់អាវុធធន់ធ្ងន់ក្នុងការប្រយុទ្ឋរបស់ពួកគេ ដែលនេះជាការដុតកំទេចកិច្ចព្រមព្រៀងបទឈប់បាញ់ទីក្រុងមីនស៍។
លោកបានបន្ថែមទៀតថា ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់នៅតែជួបការលំបាកនៅឡើយ ប្រជាជននៅក្នុតំបន់ទាំងនេះបានទទួលរងនូវភាពខ្វះខាតក្នុងការផ្គត់ផ្គង់ទឹក អគ្គិសនី និងឧស្ម័នប្រើប្រាស់ជាដើម។
អ្នកនាំពាក្យរបស់យោធាអ៊ុយក្រែនលោក Olexandr Motuzyanyk បានថ្លែងកាលពីមួយថ្ងៃមុននេះ កងទ័ពរដ្ឋភិបាលបានទទួលរងនូវការវាយប្រហារចំនួន១៥០លើក ហើយនៅក្នុងហេតុការណ៍នេះបានធ្វើអោយក្រុមអ្នកបំរើសេវ៉ាកម្មពីរនាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតបានរងរបួស។
ភាគីខាងប៉ូលិសក្នុងស្រុកបានរាយការណ៍ថា មានជនស៊ីវិលម្នាក់បានស្លាប់និងយ៉ាងហោចណាស់មាន៥នាក់ផ្សេងទៀតបានរងរបួសកាលពី២៤ម៉ោងមុននេះនៅក្នុងតំបន់ដែលមានជម្លោះ។តែទោះជាយ៉ាងណាមិនទាន់មានការអត្ថាធិប្បាយយ៉ាងណានៅឡើយទេពីក្រុមបះបោរ។
សូមជំរាបជូនថា ភាពតានតឹងជាថ្មីនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានកើតឡើង ចាប់តាំងពីសប្តាហ៍មុននេះ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា តែងតែបង្ករហេតុដើម្បីទាក់ទាញការប្រយុទ្ឋគ្នាដែលបានស្លាប់ពលរដ្ឋយ៉ាងហោចណាស់៦ ៨០០ នាក់ចាប់តាំងពីខែមេសារឆ្នាំ២០១៤ មក៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!