លោក សម រង្សី សង្ឃឹមថា វប្បធម៌សន្ទនា នឹងអាចដោះលែងសកម្មជនខ្លួន ដែលកំពុងជាប់ឃុំ
សូមស្តាប់ព័ត៌មានពិស្តារ ៖
ថ្ងៃទី ១៧ កក្កដា ២០១៥ ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ទៅសួរសុខទុក សកម្មជនរបស់ខ្លួន នៅពន្ធនាគាព្រៃស នៅព្រឹកនេះ។ លោកសង្ឃឹមថា រយៈវប្បធម៏សន្ទនា នឹងអាចរកដំណោះស្រាយ ចំពោះមន្ត្រី និង សកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវបានចាប់យកទៅឃុំឃាំងគន្លងទៅនេះ ។ រាយករណ៍បន្ត ដោយ លោក ញ៉ែម សំណាង៖
នៅព្រឹកថ្ងៃទី១៧ ខែសីហា នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានទៅដល់ពន្ធនាគារព្រៃស ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ ដល់សកម្មជនរបស់ខ្លួន ដែលកំពុងជាប់ឃុំ ។ លោកសម រង្សី និងប្រើវប្បធម៌សន្ទនា ជាមួយនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីអោយអ្នកជាប់ឃុំទាំងនោះត្រូវបានដោះលែង។
សកម្មជនដែលជាប់ឃុំនោះ មានលោក ហុង សុខហួរ ដែលជាប់ចោទពីបទក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម លោក មាជ សុវណ្ណារ៉ា រួមទាំង សកម្មជន១៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យជាដើម ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលរបស់គណៈបក្សសង្រ្គោះជាតិកាលពីថ្ងៃ ១៦ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញនេះ លោក សម រង្ស៊ី បានលើកឡើងថា តាមរយៈវប្បធម៌សន្ទនានេះ មានករណីពីរលើកហើយ ដែលត្រូវបានដោះលេងសកម្មជនគណបក្សសង្រ្គោះជាតិ កាលពី ខែកក្កដា ឆ្នាំ២០១៤ និង ខែមេសា ឆ្នាំ២១០៥ ហើយនៅខែសីហា ឆ្នាំ២០១៥នេះ លោកសង្ឃឹមថាតាមរយះវប្បធម៌សន្ទនានេះ នឹងមានការដោះលែងបែបនេះទៀត ដើម្បីឈានទៅរកការសម្របសម្រួលគ្នាបញ្ចប់ភាពតានតឹង ដូចដែលបានសន្យាក្នុងកិច្ចព្រមព្រាងរវាង គណបក្សសង្រ្គោះជាតិ និង គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់ភាពតានតឹង និង អនុគ្រោះគ្នាទៅវិញទៅមក។
លោក សម រង្ស៊ី បញ្ជាក់ថាលោកនឹងរក្សាវប្បធម៌សន្ទនានេះជានិច្ច ហើយលោកចាត់ទុកវប្បធម៌នេះបានជួយដល់ការដោះលែងសកម្មជនគណបក្ស សង្រ្គោះជាតិជាបន្តបន្ទាប់កាលពីកន្លងមក។
គួររំលឹកថា កាលពីចុងសប្តាហ៍កន្លងទៅ ខណៈលោក សម រង្ស៊ី កំពុងស្នាក់នៅក្រៅប្រទេស សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន។ ហើយចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ជូនលោកទៅឃុំនៅ ពន្ធនាគារព្រៃសបណ្តោះអាសន្ន ដោយរង់ចាំនីតិវិធីស៊ើបអង្កេតបន្ត និងបើកសវនាការ។ តុលាការបានចោទលោក ចំនួន ៣បទចោទ គឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់ឲ្យមានអសន្តិសុខ។
ចំណែកកាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសសកម្មជនគណបក្សសង្រ្គោះជាតិ ១១ នាក់ឲ្យជាប់ពន្ធនាគារ ពី៧ឆ្នាំ ទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនា កុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែ កក្កដា ឆ្នាំ២០១៤។ បន្ទាប់មកសកម្មជនគណបក្សង្រ្គោះជាតិ ៣រូបត្រូវបានចាប់ខ្លួន រួចបញ្ជូនទៅតុលាការ ដោយតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងកុបកម្មក្បែរ ទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤។
ទន្ទឹមនឹងនេះផងដែរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ផ្សេងទៀត ក៏អាចប្រឈមនឹងការចាប់ខ្លួនទៀត បន្ទាប់ពីបាន លូកដៃកកូរ កកាយ ក្នុងរឿង ព្រំដែន កម្ពុជា និង វៀតណាម កន្លងទៅពេលថ្មីនេះ។
ដោយ៖ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!