កម្មកររោងចក្រ ហ៊ី យ៉ុងជីន ធ្វើកូដកម្មទាមទារ ៧ចំនុច
សូមស្តាប់ព័ត៌មានពិស្តារ ៖
ថ្ងៃអង្គារ ទី ១៨ សីហា ២០១៥ ៖ កម្មករកម្មការនី រោងជចក្រ ផលិតគឿងអេឡិចត្រូនិច ហី យ៉ុន ជីន ប្រមាណជា ១០០ នាក់ ដែលស្ថិតនៅភូមិ កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ៧ ចំនុច នៅព្រឹកថ្ងៃទី១៨សីហា ឆ្នាំ២០១៥នេះ។
លោក សយ ចាន់ធូ មន្រ្តីចងក្រងសហជីពសេរី បានប្រាប់វិទ្យុសំឡេងយុវជន VOY នៅព្រឹកនេះថា លក្ខខណ្ឌការងារ ៧ចំនុចនោះរួមមាន ៖ សូមកុំអោយរោងចក្របញ្ឃប់កម្មករដោយគ្មានមូលហេតុ បើកលុយអោយកម្មករ ប្រាំភាគរយ (៥%)នៅពេលដល់កិច្ចសន្យា បើកប្រាក់ខែអោយបានទៀងទាត់អោយហើយមុនម៉ោង៤ សុំអោយកម្មករ មានផ្ទៃពោះ ចេញមុនម៉ោង ១៥នាទី នៅពេលដែលកម្មករសុំច្បាប់ ហើយមានសំបុត្រ ពេទ្យត្រឹមត្រូវក្រុមហ៊ុនត្រូវទទួល នៅពេលកម្មករសុំច្បាប់ឈប់សំរាករោងចក្រកាត់លុយជាសមាមាត្រ និងត្រូវមានពេទ្យប្រចាំការ ហើយមានថ្នាំពេទ្យ គ្រប់គ្រាន់។ លោកបន្តទៀតថា ការធ្វើការទាមទាររបស់កម្មករមានរយៈពេល ២ថ្ងៃហើយ។ ខាងរោងចក្រចេញមុខ មកដែរ ប៉ុន្តែគ្មានដំណោះស្រាយណាមួយជូនក្រុមកម្មករឡើយ។
កម្មការីរោងចក្រ ហី យ៉ុន ជីន ម្នាក់ឈ្មោះ សាវី ធ្វើការផ្នែកតំឡើងខ្សែរភ្លើង បានអោយដឹងថា ខាងរោងចក្រ ដែលមានថៅកែជាជនជាតិកូរ៉េ មានការរឹតត្បឹតចំពោះកម្មករ មានការបញ្ឃប់កម្មករ ដោយគ្មានមូលហេតុ គ្មានប្រាក់បំណាច់ឆ្នាំនៅពេលដែលកម្មករឈប់សម្រាករៀបអាពាហ៏ពិពាហ៍ម្ដងៗរយៈបីថ្ងៃរោងចក្រធ្វើការកាត់ប្រាក់ខែ។ បើតាមកម្មការនីរូបនេះបានអោយដឹងថា ភាគីខាងតំណាងរោងចក្របានចេញមុខដែរ ប៉ុន្តែគ្មានដំណោះ ស្រាយអ្វីណាមួយជូនកម្មករឡើយ។ វិទ្យុសំឡេងយុវជនមិនអាចទាក់ទងសុំការបំភ្លឺពីភាគីរោងចក្របានទេនៅថ្ងៃទី១៨សីហានេះ។
ក្រុមកម្មករព្រមានថា បើសិនជារោងចក្រមិនអាចដោះស្រាយជូនកម្មករបាននោះទេពួកគេនឹង ធ្វើការទាមទារនេះ ជាបន្តហើយនឹងស្នើទៅដល់ក្រសួងការងារដើម្បីជួយដោះស្រាយជូនពួកគេ៕
ដោយ ៖ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!